ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេថាថាវីស៊ីន បានបញ្ជាឱ្យកងទ័ពអាកាសរបស់ខ្លួនត្រៀមជម្លៀសជនជាតិថៃចេញពីអ៊ីស្រាអែល ខណៈដែលការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សាកាន់តែតានតឹង។ថ្លែងតាមបណ្ដាញសង្គម (Twitter) របស់លោក លោកចង់ឱ្យប្រជាជនថៃទាំងអស់ត្រឡប់ចូលប្រទេសថៃវិញជាបន្ទាន់។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងចំពេលដែលពលករថៃពីរនាក់ត្រូវបាន ក្រុមឧទ្ទាមហាម៉ាស ដែលបានឆ្លងចូលទៅក្នុងប្រទេសអ៊ីស្រាអែល នឹងបានចាប់ពួកគេយកទៅកាន់តំបន់ហ្គាហ្សាធ្វើជាចំណាត់ខ្មាំង។ ហើយបានបញ្ជាឱ្យកងទ័ពអាកាសថៃត្រៀមរៀបចំយន្តហោះ Airbus A340 និង C-130 ដើម្បីជម្លៀសប្រជាជនថៃចេញពីប្រទេសអ៊ីស្រាអែលជាបន្ទាន់។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស្រី Kanchana Patarachoke បានអះអាងតាមបណ្ដាញសង្គម (Twitter)ថា ស្ថានទូតថៃនៅទីក្រុង Tel Aviv រួមជាមួយនឹងមន្ត្រីយោធាថៃ បានព្យាយាមត្រួតពិនិត្យទៅប្រជាជនថៃដែលធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីត្រៀមជម្លៀសចេញពីតំបន់ដែលរងគ្រោះ។ ជនជាតិថៃម្នាក់ត្រូវបានក្រុមឧទ្ទាមបាញ់ចំជើង អំឡុងពេលការបាញ់ប្រហាររបស់ពួកហាម៉ាសចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ អ្នករងរបួសត្រូវបានកំណត់អត្តសញ្ញាណថាជាកម្មករនៅតំបន់ moshav ក្នុងទីក្រុង Mivtahim ដែលមានចម្ងាយត្រឹមតែ ៨ គីឡូម៉ែត្រ ពីព្រំដែននៃតំបន់ កាហ្សា ។
លោក ស្រេថា បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការវាយប្រហារនេះ ដែលបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់ និងរបួសដល់ជនស៊ីវិលជាច្រើនពាន់នាក់។ ជនជាតិថៃប្រហែល ៥,០០០ នាក់ ក្នុងចំណោម ២៥,០០០ នាក់ ដែលកំពុងធ្វើការនៅទូទាំងប្រទេសអ៊ីស្រាអែល ត្រូវបានគេផ្តល់ការងារនៅក្នុងតំបន់ជុំវិញតំបន់ហ្គាហ្សាស្ទ្រីបដែលជាតំបន់កំពុងមានជម្លោះ៕