681 ezgif.com resize
Moneygramott moi1280x163px

កងកម្លាំងកម្ពុជានៅUNម្នាក់និយាយពីតម្លៃ«សន្តិភាព»ក្រោយឃើញសង្រ្គាមនៅអ៊ីស្រាអែល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កងកម្លាំងកម្ពុជាម្នាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពមនុស្សធម៌ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់ បានសរសេរថានៅក្នុងបណ្តាញសង្គមរបស់ខ្លួននិយាយពីគុណតម្លៃនៃសុខសន្តិភាព និង មិនចង់ឃើញប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាមដូចអតីតកាល។ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីរូបគេ ឃើញសង្គ្រាមរវាង អ៊ីស្រាអែល និង ក្រុមហាម៉ាស់ ប៉ាឡេស្ទីន ដែលសម្លាប់មនុស្សរាប់រយនាក់ ក្នុងនោះក៏បានកុមារតូចៗផងដែរ។

"ទាល់តែធ្លាប់ឆ្លងកាត់សង្រ្គាមនៅអ៊ីស្រាអែលនៅពេលនេះ ទើបដឹងថាសន្តិភាពមានតម្លៃប៉ុណ្ណាសម្រាប់ប្រទេសជាតិនីមួយៗ គ្មានប្រទេសណាមួយចង់ឲ្យមានសង្រ្គាមនោះទេ។"នេះជាការលើកឡើងជាសំណេររបស់ លោក ជូ វីរភាព ជាកងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មរក្សាសន្តិភាពមនុស្សធម៌ក្រោមឆ័ត្ររបស់ UN ដែលលោកសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់លោក។

បើតាម លោក ជូ វីរភាព លោកបានស្នើសុំកុំដៀមដាមពាក្យថា «អរគុណសន្តិភាព» ព្រោះ នេះជាលើកទី១ហើយ ក្នុងឆាកជីវិតរបស់លោក ដែលហូបបាយក្រោមសូរសម្លេងគ្រាប់ផ្លោងធ្លាក់មក មិនមែននៅទីលានហ្វឹកហាត់ទេ តែនេះគឺនៅទីលានជាក់ស្តែងផ្ទាល់ដោយ ការវាយប្រហាររវាង ប៉ាឡេស្ទីន និង លីបង់ ជាមួយអ៊ីស្រាអែល។សំណេររបស់លោកទទួលបានការសាទរពីអ្នកលេងបណ្តាញសង្គម ក្នុងនោះមានទាំងនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ សង្រ្គាមដោយមិនបានព្រាងទុករបស់អ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីន បានបណ្តាលឲ្យមនុស្សប្រមាណជាង ១០០០នាក់ហើយបានស្លាប់ និង ជាច្រើនរយនាក់ទៀតកំពុងរងរបួស និងព្រាត់ប្រាស់គ្រួសាររបស់ខ្លួន។ប៉ាឡេស្ទីន បានបើការវាយប្រហារចូលក្នុងទឹកដីអ៊ីស្រាអែលដោយចាប់ពីការបាញ់មីស៊ីជាច្រើនពាន់គ្រាប់កាលពីល្ងាចថ្ងៃសៅរ៌ទី ៧ ខែ តុលា ជាការវាយប្រហារដោយអ៊ីស្រាអែលមិនបានត្រៀមខ្លួនជាមុន៕


Khcct banner

អត្ថបទទាក់ទង