681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងវប្បធម៌អនុញ្ញាតឱ្យថតរឿង«The Creator»នៅកំពង់ភ្លុកនិងប្រាសាទមួយចំនួននៅសៀមរាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ កាលពីឆ្នាំ២០២២ កន្លងទៅ បានអនុញ្ញាតឱ្យក្រុមហ៊ុន Hollywood ថតខ្សែភាពយន្ដខ្នាតវែងមានចំណងជើងថា The Creator នៅទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប។

ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បីនិងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោក ត្រូវបានក្រសួងវប្បធម៌ និងដោយមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ អនុញ្ញាតឱ្យថតនៅទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប។

ខ្សែភាពយន្ដខ្នាតវែង The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ត្រូវបានផលិតនិងដឹកនាំដោយលោក Gareth Edwards។ ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។

សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមតែថ្ងៃទី០៥ ខែតុលានេះ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារសហរដ្ឋអាម៉េរិក៕


Khcct banner

អត្ថបទទាក់ទង