Cctimesw1140xh150cm copy

អ៊ីស្រាអែលធ្លាក់ក្នុង«ភ្លើងសង្រ្គាម»ជាមួយប៉ាឡេស្ទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កងកម្លាំងប៉ាឡេស្ទីនបើកការវាយប្រហារលើអ៊ីស្រាអែល

អ៊ីស្រាអែល៖ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស់បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ចេញពីទឹកដីប៉ាឡេស្ទីន។ ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានរាយការណ៍ថាមនុស្ស ១៩៨ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១,៦១០ នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីបនាល្ងាចថ្ងៃសៅរ៌នេះ។

លោក Benjamin Netanyahu

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

អ៊ីស្រាអែលកំពុងធ្វើការវាយប្រហារផ្លូវអាកាសលើទឹកដីប៉ាឡេស្ទីនបន្ទាប់ពីការវាយលុកយ៉ាងខ្លាំងខ្លាស្មានមិនដល់របស់ក្រុមហាម៉ាសចូលក្នុងប្រទេសអ៊ីស្រាអែល។ នៅព្រឹកថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ប្រទេសរបស់លោក «កំពុងមានសង្គ្រាម» ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប។ការអត្ថាធិប្បាយរបស់លោក Netanyahu នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ជាការកត់សម្គាល់លើកដំបូងរបស់លោក ចាប់តាំងពីក្រុមហាម៉ាស់បានបើកការវាយប្រហារទ្រង់ទ្រាយធំ និងច្រើនទិសដៅលើប្រទេសអ៊ីស្រាអែលនៅពេលព្រឹកព្រលឹថ្ងៃសៅរ៍នេះ។

លោក Salah Aouri មេដឹកនាំក្រុមហាម៉ាស់ដែលនិរទេសខ្លួនបាននិយាយថា ប្រតិបត្តិការនេះគឺជាការឆ្លើយតប "ចំពោះឧក្រិដ្ឋកម្មនៃការកាន់កាប់តំបន់របស់ប៉ាឡេស្ទីន" ហើយក៏ជាការឆ្លើយតបជាមួយក្រុមយុទ្ធជនកំពុងការពារវិហារអ៊ីស្លាម Al-Aqsa ក្នុងក្រុងហ្សេរុយសាឡឹម និងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ដែលអ៊ីស្រាអែលឃុំ។

គួរបញ្ជាក់ថាការបាញ់គ្រាប់រ៉ុក្កែតចេញពីទីតាំងជាច្រើនក្នុងទឹកដីប៉ាឡេស្ទីនបានចាប់ផ្តើមនៅព្រឹកព្រលឹមក្នុងទឹកដីអ៊ីស្រាអែល ។ កងទ័ពអ៊ីស្រាអែលបានបន្លឺសំឡេងស៊ីរ៉ែននៅភាគខាងត្បូង និងកណ្តាលប្រទេស ដោយជំរុញប្រជាជនឱ្យស្វែងរកទីសុវត្ថិភាព។កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ ដែលបានគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប តាំងពីឆ្នាំ ២០០៧ បានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការ "Al-Aqsa" ប្រឆាំងនឹងអ៊ីស្រាអែល និងបានបាញ់គ្រាប់រ៉ុក្កែតជាង ៥,០០០ គ្រាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង