681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋបាលក្រុងភ្នំពេញត្រៀមរថយន្តក្រុង«៤៥៥គ្រឿង»ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងទី០៥ តុលា បានចេញសេចក្ដីជូនដំណឹងពី ការរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង ដើម្បីបម្រើដល់សេវាដឹកជញ្ចូនពលរដ្ឋដោយឥតគិតថ្លៃ រយះពេល០៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ សម្រាប់កម្មករ-និយោជិត និងប្រជាពលរដ្ឋទូទៅទាំងអស់ សម្រាប់ធ្វើដំណើរទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្យប្រពៃណីជាតិខ្មែរ។

យោងតាមសេចក្ដីជូនដំណឹងរបស់ពលរដ្ឋបាលរាជធានីភ្នំពេញ ពី ការរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង ដើម្បីបម្រើដល់សេវាដឹកជញ្ចូនពលរដ្ឋដោយឥតគិតថ្លៃ រយះពេល០៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ សម្រាប់កម្មករ-និយោជិត និងប្រជាពលរដ្ឋទូទៅទាំងអស់។ ចំពោះរថយន្តក្រុងជមនួន ៤៥៥គ្រឿង ដែលនឹងត្រៀមសម្រាប់ដឹកជញ្ចូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះ ចែកចេញជា២ផ្នែក ដែលរួមមាន រថយន្ត៦០គ្រឿង ប្រើប្រាស់សម្រាប់ការដឹកជញ្ចូនពលរដ្ឋក្នុងរាជធានីភ្នំពេញ និងរថយន្តចំនួន ៣៩៥គ្រឿងទៀត ត្រូវប្រើប្រាស់សម្រាប់ដឹកជញ្ចូនពលរដ្ឋពីភ្នំពេញទៅតាមបណ្តាខេត្តនានា និងពីបណ្តាលខេត្តនានា ត្រឡប់ចូលមករាជធានីភ្នំពេញវិញក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌ ។

ក្នុងនោះដែរ ទីតាំងចំណតរថយន្តក្រុងចំនួន០៦ទីតាំង សម្រាប់បងប្អូនពលរដ្ឋ ទៅទទួលការដឹកជញ្ចូនដោយឥតគិតថ្លៃ រួមមាន ៖ នៅស្ថានីយ៍ចំណតវាលស្បូវផ្លូវជាតិលេខ១ , ចំណតនៅទល់មុខព្រះវិហាយីស៊ូគ្រីស្ទ ទល់មុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ , ស្ថានីយ៍រថយន្តក្រុងផ្លូវ២០០៤ ( ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស ), ស្ថានីយ៍រថយន្តក្រុងសួនច្បារឬស្សីកែវ , ដីឡូតិ៍តំបន់ OCIC ជ្រោយចង្វា ( រង្វង់មូលទេពមច្ឆា) , ស្ថានីយ៍រថយន្តក្រុងរង្វង់មូលគួចកាណុង។

គួរបញ្ជាក់ថា រដ្ឋបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយប្រាក់ សម្រាប់ការធ្វើដំណើរទៅស្រុកកំណើតទៅវិញទៅមក។ ហើយពួកគាត់អាចសល់លុយកាក់ខ្លះ សម្រាប់ជូន ឪពុកម្តាយ បងប្អូន សម្រាប់ការយកទៅធ្វើបុណ្យ ក្នុងឱកាសបុណ្យភ្ជុំបិណ្យផងដែរ៕


Khcct banner

អត្ថបទទាក់ទង