ភ្នំពេញ៖ ក្រុមកីឡាការិនីការ៉ាត់តេកម្ពុជា នៅថ្ងៃទី០៦ តុលានេះ ដណ្តើមបានមេដាយសំរឹទ្ធ ១ គ្រឿង ហើយក៏ជាមេដាយដំបូងសម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅចិន។ ក្រុមកីឡាការិនីការ៉ាត់តេកម្ពុជា ដែលដណ្តើមបានជាមេដាយសំរឹទ្ធ ១ គ្រឿង ជាលើកដំបូងបំផុតសម្រាប់កម្ពុជា លើវិញ្ញាសាសម្តែងនារីជាក្រុម៣រូប រួមមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និងកីឡាការិនី ពុទ្ធា ស្រីណុច។ ការឈ្នះមេដាយនេះបានធ្វើឲ្យកម្ពុជា មានឈ្មោះនៅក្នុងតារានៃមេដាយក្នុងព្រឹត្តិការណ៍ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ទីក្រុងហាងចូវ និងជាប្រទេសទី១០ ចំណោមប្រទេសទាំង១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានមេដាយ៕