Cc time web banner 054637

ជនជាតិជប៉ុន លោក Yudai Ogawa ជាប់ជម្រើសជាតិកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ៖ កីឡាករបាល់ទាត់ លោក Yudai Ogawa ជាជនជាតិជប៉ុន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចឱ្យចូលលេងក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅខែតុលា នេះ។ លោក Yudai Ogawa មានទីកន្លែងកំណើតនៅទីក្រុង Kawasaki ប្រទេសជប៉ុន និងមានវ័យ២៧ឆ្នាំ។

លោក Yudai Ogawa ជាកីឡាករបាល់ទាត់អាជីពដែលលេងជាខ្សែបម្រើឲ្យក្លឹបភ្នំពេញក្រោន Premier League។ លោក Yudai Ogawa កើតនៅប្រទេសជប៉ុន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសថាលោកបានសញ្ជាតិកម្ពុជា ហើយមានសិទ្ធិចូលលេងក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅខែតុលា ឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង