Img 1426
Swift cc time

សម្តេច ហ៊ុន ម៉ាណែត ចូលរួមពិព័រណ៍ស្នាដៃអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា របស់សិស្សវិទ្យាល័យ២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៥តុលានេះ បានអញ្ជើញទស្សនាពិព័រណ៍ស្នាដៃក្នុងការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា របស់សិស្សានុសិស្សមកពីកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រែកលៀប ដែលបានដាក់តាំងបង្ហាញលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន និងការបង្កើតគម្រោងនានា ពាក់ព័ន្ធនឹងរ៉ូបូទិក (Robotics), ទីក្រុងឆ្លាត (Smart City), ការកែច្នៃផលិតផល, បច្ចេកទេសកសិកម្ម និងអេឡិចត្រូនិក ក៏ដូចជាស្នាដៃសិល្បៈ និងការតែងនិពន្ធសៀវភៅ។

នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល អាណត្តិទី៧, "វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា" គឺអាទិភាពគន្លឹះទី៥ ដើម្បីបន្ស៊ីទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គម ដោយអាទិភាពគន្លឹះទី៥ នេះ នឹងធ្វើឱ្យមានភាពប្រទាក់ក្រឡាគ្នាយ៉ាងស្អិតរមួតជាមួយនឹងអាទិភាពគន្លឹះទាំង៤ ផ្សេងទៀត រួមមាន៖ "មនុស្ស, ផ្លូវ, ទឹក និងភ្លើង"។

ពិព័រណ៍ស្នាដៃនេះ ត្រូវបានរៀបចំដោយមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ របស់ក្រសួងអប់រំ យុវជន និងកីឡា៕


Khcct banner

អត្ថបទទាក់ទង