ថៃ៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃកាលពីថ្ងៃពុធបានបង្ហាញថា ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា សប្តាហ៍ដំបូងបន្ទាប់ពីប្រទេសថៃបានអនុវត្តគោលនយោបាយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ចំនួនភ្ញៀវទេសចរចិនដែលចូលប្រទេសថៃលើសពី១០ម៉ឺននាក់បានទៅទស្សនាក្នុងប្រទេសថៃ។ចំនួនអ្នកចូលទស្សនាបានកើនឡើង ៧២,៤៩% បើធៀបនឹងសប្តាហ៍មុន។
ក្រសួងទេសចរណ៍ និងកីឡាថៃ បានឲ្យដឹងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ៥៥២,៤១៩នាក់ ក្នុងសប្តាហ៍នេះ កើនឡើងចំនួន ៧១,០១៥នាក់ ធៀបនឹងសប្តាហ៍មុន កើនឡើង ១៤,៧៥%។ ភ្ងៀវបរទេសចំនួន ៥ប្រទេស ដែលចូលទៅថៃច្រើនជាងគេ គឺមានចិន ១០៦ ៤៧២ នាក់ ,ម៉ាឡេស៊ី ៩៦ ០៦០ នាក់ កូរ៉េខាងត្បូង ៤១ ៩៨១ នាក់ ,ឥណ្ឌា ៣៧ ០៦៧ នាក់, ឡាវ ២៤ ៣១១ នាក់។ក្នុងចំណោមនោះភ្ញៀវទេសចរចិនមានកំណើនច្រើនជាងគេគឺ៧២,៤៩%។
ជាមួយគ្នានេះដែលក្រសួងទេសចរណ៍ និងកីឡាថៃរំពឹងថា ចំនួនភ្ញៀវទេសចរចិននឹងបន្តកើនឡើង ដោយសារការគាំទ្រវិធានការចូលទស្សនាប្រទេសថៃដោយគ្មានទិដ្ឋាការ។ យោងតាមស្ថិតិក្នុងខែកញ្ញា ចំនួនអ្នកទេសចរប្រចាំថ្ងៃជាមធ្យមពីប្រទេសចិនមានចន្លោះពី ៧០០០ ទៅ ៩០០០ នាក់។ ចាប់តាំងពីការលើកលែងទិដ្ឋាការត្រូវបានអនុវត្តនៅថ្ងៃទី ២៥ ខែកញ្ញាមក ចំនួនភ្ញៀវទេសចរចិនដែលចូលមកក្នុងប្រទេសប្រចាំថ្ងៃបានកើនឡើងយ៉ាងខ្លាំង៕