681 ezgif.com resize
Moneygramott moi1280x163px

វិទ្យាស្ថាន Yunus Emre ផ្ដល់ការសិក្សាភាសាតួកគី ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក Macit Koc នាយកមជ្ឈមណ្ឌលវប្បធម៌តួកគី (រូបភាព៖ Yunus Emre Institute Turkish Cultural Center in Phnom Penh)

ភ្នំពេញ៖ វិទ្យាស្ថាន Yunus Emre នៃមជ្ឈមណ្ឌលវប្បធម៌តួកគី បាននឹងកំពុងផ្ដល់កម្មវិធីសិក្សាភាសាតួកគី ដោយឥតគិតថ្លៃ ដល់សាធារណជន។ ការសិក្សាភាសាតួកគី នេះ មានចាប់ពីកម្រិត A1 រហូតដល់កម្រិត C2។ ការសិក្សាភាសាតួកគីមិនត្រឹមតែ ជាការបន្ថែមនូវចំណេះដឹងភាសាបរទេស ដល់បុគ្គលនោះទេ ប៉ុន្ដែថែមទាំងមានឱកាសការងារ និងអាហារូបករណ៍ជាដើម។ ជាពិសេសភាសាតួកគី មិនត្រឹមតែប្រើនៅប្រទេសតួកគី ប៉ុណ្ណោះទេ ប៉ុន្ដែមានបណ្ដាប្រទេសមួយចំនួនទៀត ដែលនិយាយភាសាតួកគី។

លោក Macit Koc នាយកមជ្ឈមណ្ឌលវប្បធម៌តួកគី បានប្រាប់ស៊ីស៊ីថាមស៍ថា វិទ្យាស្ថាន Yunus Emre បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានបើកថ្នាក់បង្រៀនភាសាតួកគី ជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០២៣។ ការដែលស្ថានទូតតួកគី សម្រេចដាក់មជ្ឈមណ្ឌលវប្បធម៌របស់ខ្លួន នៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រោះសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសកលវិទ្យាល័យមួយដែលមានវ័យចំណាស់ជាងគេ មានសិស្សនិស្សិតច្រើន និងជាសាកលវិទ្យាល័យ ដែលធំជាងគេនៅកម្ពុជា។

រូបភាព៖ Yunus Emre Institute Turkish Cultural Center in Phnom Penh

លោក Macit Koc បានបន្ដថា ដោយមើលឃើញពីចំនួននៃសាធារណជន មានចំណាប់អារម្មណ៍សិក្សាភាសាតួកគី ស្ថានទូតតួកគី បានសម្រេចដាក់មជ្ឈមណ្ឌលវប្បធម៌តួកគី នៅប្រទេសកម្ពុជា ដែលជាប្រទេសដំបូងនៅអាស៊ីអាគ្នេយ៍។ ការដាក់មជ្ឈមណ្ឌលវប្បធម៌តួកគី នេះ ក្នុងគោលបំណងបង្រៀនភាសាតួកគី ផ្សព្វផ្សាយពីវប្បធម៌ អនុវត្តការទូតវប្បធម៌ និងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។ ជាមួយគ្នានោះ លោក Macit Koc ក៏សូមឱ្យគ្រប់គ្នា មកទស្សនា ក៏ដូចជាសិក្សាភាសាតួកគី ដោយឥតគិតថ្លៃ នៅវិទ្យាស្ថាន Yunus Emre ។

ការសិក្សាភាសាតួកគី សិស្សានុសិស្សនឹងទទួលបាននូវចំណេះដឹងភាសាបរទេសបន្ថែមទៀត ពិសេសការទទួលបានឱកាសអាហារូបរណ៍ ឱកាសធ្វើការនៅក្នុងក្រុមហ៊ុនតួកគី ការធ្វើដំណើរទៅប្រទេសតួកគី និងឱកាស ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនទៀត។ មិនតែប៉ុណ្ណោះភាសាតួកគី មិនត្រឹមប្រើប្រាស់នៅក្នុងប្រទេសតួកគីប៉ុណ្ណោះទេ ប៉ុន្ដែនៅតាមបណ្ដាប្រទេសមួយចំនួនទៀត ក៏និយាយភាសាតួកគីដែរ ដូចជា ប្រទេស Azerbaijan, Northern Cyprus, និងបណ្ដាប្រទេសមួយចំនួនទៀតនៅ Balkans ៕ 

រូបភាព៖ Yunus Emre Institute Turkish Cultural Center in Phnom Penh


Khcct banner

អត្ថបទទាក់ទង