ភ្នំពេញ៖ ក្រសួងធនធានទឹក នៅថ្ងៃទី០៤ តុលានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃ០៤ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើជួរភ្នំដងរែក និងខ្ពងរាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ" Koinu" នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងឆ្លងកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី៨ ខែតុលា ហើយព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទេ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្ដាខេត្តនៅរាជធានី និងបណ្ដាលខេត្តនានា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៤០-៦០%៕