Img 1426
Swift cc time

ក្រសួងអប់រំចេញសេចក្ដីបំភ្លឺ ករណីទឹកលិចសាលាបឋមសិក្សាដំណាក់ក្សាន្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី០៤ តុលា បានចេញសេចក្ដីបំភ្លឺ ករណីទឹកលិចសាលាបឋមសិក្សាដំណាក់ក្សាន្ត នៅខេត្តបាត់ដំបង។ ករណិនេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកហូរចេញពីសាលាមិនទាន់ ទើបបណ្ដាលឱ្យលិចបែប ប៉ុន្ដែនៅថ្ងៃបន្ទាប់ជំនន់ទឹកភ្លៀងបានស្រកអស់ សាលារៀនអាចដំណើរការបង្រៀន និងរៀនជាធម្មតា។

យោងតាមក្រសួងអប់រំ នាព្រឹកថ្ងៃទី០៣ តុលា នៅក្នុងបណ្ដាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀននិងរៀនក្នុងរោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

នៅថ្ងៃទី៣ តុលា នោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់ និងលិចរោងដោលស្របពេលដែលគ្រូ និងសិស្សកំពុងបង្រៀននិងរៀន។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិងសិស្សត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី០៤ តុលា ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀនអាចដំណើរការបង្រៀន និងរៀនជាធម្មតា៕


Khcct banner

អត្ថបទទាក់ទង