ចិន៖ កសិករចិនកំពុងនាំគ្នាប្រមូលផលស្រូវដែលមានយន្តការខ្ពស់ក្នុងឆ្នាំនេះ ស្រូវជាច្រើនហិកតាកំពុងតែត្រូវបានកសិករចិនជាច្រើននាក់សម្រុកនាំគ្នាច្រូតកាត់។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ជាច្រើនក្នុងប្រទេសចិនបានបន្តកែលម្អរចនាសម្ព័ន្ធដាំដុះជាច្រើនដើម្បីជំរុញវិស័យកសិកម្មក្នុងស្រុក បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងសាងសង់ដីស្រែដែលមានស្តង់ដារខ្ពស់ ដែលនាំឱ្យទិន្នផលស្រូវមានស្ថេរភាព និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករចិន។
ឆ្នាំនេះ សហករណ៍របស់ចិនបានជំរុញការងារកសិកម្មយ៉ាងសកម្ម និងសម្រេចបាននូវយន្តការទាំងមូលក្នុងដំណើរការភ្ជួររាស់ សាបព្រួស កំចាត់សត្វល្អិត ការប្រមូលផល ការដកចំបើង និងការសម្ងួតគ្រាប់ធញ្ញជាតិ ដែលជួយលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់ចិនយ៉ាងខ្លាំង។ ទិន្នផលផលស្រូវក្នុងប្រទេសចិនទទួលបានប្រហែល ១០,៥ តោនក្នុងមួយហិកតា កើនឡើងជាង ១០ភាគរយធៀបនឹងឆ្នាំមុន៕