681 ezgif.com resize
Moneygramott moi1280x163px

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលរចនាសម្ពន្ធខ្លោងទ្វារប្រាសាទអង្គរវត្តប៉ែកខាងកើត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ខ្លោងទ្វារប្រាសាទអង្គរវត្ត ប៉ែកខាងកើត ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ខ្លោងទ្វារប្រាសាទអង្គរវត្ត ប៉ែកខាងកើត។ ពួកគេបានរៀបចំរៀបថ្មហោរជាង និងថ្មលើស៊ុមទ្វារទៅទីតាំងដើមវិញ។ ជាមួយគ្នានេះ ក្រុមការងារបានរៀបរន្ទាដើម្បីជួសជុលចំណុចកណ្តាលនៃដំបូលរបស់ខ្លោងទ្វារ និងពង្រឹងរចនាសម្ពន្ធខ្លោងទ្វារប្រាសាទអង្គរវត្តឱ្យទៅតាមទម្រង់ដើម៕


Khcct banner

អត្ថបទទាក់ទង