Cctimesw1140xh150cm copy

ខណ្ឌរដ្ឋបាលជលផលកណ្ដាលអំពាវនាវដល់ប្រជានេសាទបញ្ឈប់ការប្រើឧបករណ៍នេសាទខុសច្បាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កណ្ដាល៖ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល លោក ហេង សុភារិទ្ធិ អំពាវនាវដល់ប្រជានេសាទទាំងអស់ បញ្ឈប់ការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដែលធ្វើឱ្យបាត់បង់ពូជត្រីនាពេលអនាគត និងប្រឈមទៅនឹងច្បាប់ជលផលផងដែរ។ ការអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកដឹកនាំមន្រ្តីជំនាញក្រោមឱវាទ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកពញាឮ កាលពីថ្ងៃទី២ តុលា។

រដ្ឋបាលជលផលកណ្តាល សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ និងកងកំលាំងគណ:បញ្ជាការឯកភាពស្រុកពញាឮ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំនុច ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយកំលាំងចំរុះ បានរុះរើសារយកបទល្មើសនេសាទ១ករណីក្នុងនាះមាន លូស្បៃមុងចំនួន១៥០មាត់ របាំងស្បៃមុង១០១៦៨ម៉ែត្រ បង្គាល ចំនួ៧២០ដើម ដើម្បីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនេះនៅនឹងកន្លែងកើតហេតុ និងលែងកូនត្រីចំនួន១៥០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ។

នៅក្នុងការចុះបង្រ្កាបបទល្មើសនេសាទ នេះ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលជលផលកណ្ដាល បានបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន៩៩ករណី នៅក្នុងខេត្តកណ្ដាល។ ជាមួយគ្នានោះ លោកបានក្រើនរំលឹកដល់អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ ឱ្យបញ្ឈប់រាល់សកម្មភាពនេសាទខុសច្បាប់ទាំងអស់ បើទោះជាបើកនូវដូវនេសាទក្ដី ក៏ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ហាមឃាត់នេសាទ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង