681 ezgif.com resize
Moneygramott moi1280x163px

គ.ជ.ប នឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្ទាប់ពីមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ។ 

លោក នុត សុខុម អនុប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកបានបន្តថា គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការមេ ប្រតិទិនការងារ បានកែសម្រួល បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងៗ និងបានត្រៀមសម្ភារ បរិក្ខារផ្សេងៗទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ 

ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត គ.ជ.ប មានការងារជាច្រើនត្រូវធ្វើជាមួយ គ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលមានទាំងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម អ្នកសារព័ត៌មាន ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកបោះឆ្នោត។ ការងារទាំងនោះត្រូវ អនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់លាស់។

សូមជម្រាបថា កាលពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ នីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំងអស់ចំនួន៥៨ ខណៈគណបក្សប្រឆាំងត្រូវបានរំលាយ។ ចំណែកការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខនេះ ដែលជាការបោះឆ្នោតអសកលនោះ គេនៅមិនទាន់ដឹងថា តើមានវត្តមានគណបក្សភ្លើងទៀនត្រូវបានអនុញ្ញាតឲ្យចូលរួមដែរឬយ៉ាងណានៅឡើយ៕


Khcct banner

អត្ថបទទាក់ទង