Cctimesw1140xh150cm copy

មីយ៉ាន់ម៉ាខឹងនឹងចិនក្រោយផលិតរឿង«បង្ខូចកេរ្តិ៍ឈ្មោះ»ប្រទេសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

មីយ៉ាន់ម៉ា៖ របបយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានរិះគន់និងខឹងសម្បារ ប្រទេសចិនជាខ្លាំងជុំវិញការផលិតរឿងភាគស្តីពីការជួញដូរមនុស្ស និងបង្ហាញពីការបោកប្រាស់ដែលបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងរឿង No More Bets ។ភាពយន្តចិនរឿង "No More Bets" បានប្រាប់ពីរឿងរ៉ាវរបស់អ្នកសរសេរកម្មវិធីកុំព្យូទ័រម្នាក់ដែលត្រូវបានជួញដូរទៅប្រទេសអាស៊ីអាគ្នេយ៍ ។

នៅក្នុងរឿងមិនបានបញ្ជាក់ពីឈ្មោះមីយ៉ាន់ម៉ាទេ ប៉ុន្តែការកំណត់របស់ទីតាំងនៃខ្សែភាពយន្តគឺស្រដៀងទៅនឹងតំបន់ភាគខាងជើងរបស់មីយ៉ាន់ម៉ា ក្នុងសាច់រឿងពលរដ្ឋរបស់ចិនត្រូវបានគេបោកបញ្ឆោត ហើយជួញដូរជាប្រចាំ និងបង្ខំឱ្យធ្វើការបោកប្រាស់ជនរួមជាតិរបស់ខ្លួនតាមអ៊ីនធឺណិត។

អគ្គកុងស៊ុលរបស់របបយោធានៅទីក្រុងណាននីងភាគនិរតីនៃប្រទេសចិនបានលើកឡើងពី "ការធ្វើឱ្យខូចមុខមាត់របស់មីយ៉ាន់ម៉ានៅក្នុងខ្សែភាពយន្តដែលត្រូវបានថតដោយប្រទេសចិន និងបានចេញផ្សាយនៅក្នុងប្រទេសចិន និងជុំវិញពិភពលោក។ លោកបានប្រាប់មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ Guangxi កាលពីដើមសប្តាហ៍នេះថា "ដំណើររឿងទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា ហើយមានរបាយការណ៍ដែលថា ជនជាតិចិនមានការព្រួយបារម្ភអំពីការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា" ជាខ្លាំងជុំវិញសុវត្ថិភាពរបស់ខ្លួន។

ទោះបីជាទើបតែចេញក្នុងខែសីហាក៏ដោយភាពយន្តរឿង "No More Bets" បានក្លាយជាភាពយន្តដែលពេញនិយមបំផុតទី ៣ នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលជាង ៣.៨ ពាន់លានយន់ (៥២១ លានដុល្លារ) និងមានការវែកញែកជាច្រើនអំពីហានិភ័យនៃដំណើរទេសចរមកកាន់តំបន់អាស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង