Cc time web banner 054637

តួកគីចាត់ទុកវិស័យបរិស្ថាននិងការប្រែប្រួលអាកាសធាតុជាអាទិភាពសម្រាប់កិច្ចសហការទ្វេភាគី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ តួគីត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយកម្ពុជា លើកិច្ចការបរិស្ថានក្នុងតំបន់ ក៏ដូចជានៅថ្នាក់អន្តរជាតិ។ ជាពិសេស ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងសាធារណរដ្ឋតួគី គឺឈានឆ្ពោះទៅការលើកកម្ពស់ការអភិរក្សជីវចម្រុះ និងការស្តារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ ដើម្បីការអភិវឌ្ឍជីវភាពសហគមន៍ ក្នុងតំបន់ការពារធម្មជាតិផ្សារភ្ជាប់ផលិតផលមូលដ្ឋានជំរុញទេសចរណ៍ ។ នេះបើតាមប្រសាសន៍ លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងជំនួបនេះ លោកជំទាវ Ulku Kocaefe បានមានប្រសាសន៍ថា តួគីត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយកម្ពុជា លើកិច្ចការបរិស្ថានក្នុងតំបន់ ក៏ដូចជានៅថ្នាក់អន្តរជាតិ។ តួគីគឺជាសមាជិកសហភាពអឺរ៉ុប ដែលបានបង្កើតកិច្ចព្រមព្រៀងបៃតង(GREEN DEAL) និងផ្តោតជាសំខាន់លើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងការអភិរក្សជីវៈចម្រុះ។

លោកជំទាវ Ulku Kocaefe បានបន្តថា ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងសាធារណរដ្ឋតួគី គឺឈានឆ្ពោះទៅការលើកកម្ពស់ការអភិរក្សជីវចម្រុះ និងការស្តារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ ដើម្បីការអភិវឌ្ឍជីវភាពសហគមន៍ ក្នុងតំបន់ការពារធម្មជាតិផ្សារភ្ជាប់ផលិតផលមូលដ្ឋានជំរុញទេសចរណ៍។ ជាមួយគ្នានេះ លោកជំទាវក៏មានចំណាប់អារម្មណ៍ លើការគ្រប់គ្រងសំណល់ប្លាស្ទិក ផងដែរ ពីព្រោះភាគតូចល្អិតនៃសំណល់ប្លាស្ទិក (Micro plastic) ជាបញ្ហាស្រួចស្រាវដែលត្រូវយកចិត្តទុកដាក់មុនគេ ជាពិសេសគ្រប់ការវេចខ្ចប់សុទ្ធតែប្រើប្លាស្ទិក។

ទន្ទឹមនិងនោះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាក់ថា ក្រសួងបានដាក់ចេញនូវការងារអាទិភាព៣ សំខាន់ៗ ក្នុងនោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមានការចូលរួមពីសិស្សានុសិស្ស១,៣លាននាក់។ ការងារអាទិភាព២ផ្សេងទៀតដែលរួមមាន ការដាំនឹងស្តារព្រៃឈើឡើងវិញដើម្បីអព្យាក្រឹតកាបូន និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការលើកស្ទួយជីវភាពប្រកបដោយចីរភាព ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង