Cc time web banner 054637

ក្រសួងការងារ ជូនដំណឹងពីការឈប់សម្រាក៣ថ្ងៃ នាពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងការងារ នៅថ្ងៃទី០២ តុលា បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារទាំងអស់ អនុញ្ញាតឲ្យកម្មករនិយោជិកទាំងអស់របស់ខ្លួនបានឈប់សម្រាកដោយមានប្រាក់ឈឈ្នួលនាឳកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារទាំងអស់ អនុញ្ញាតឲ្យកម្មករនិយោជិកទាំងអស់របស់ខ្លួនបានឈប់សម្រាក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដោយទទួលបានប្រាក់ឈឈ្នួលក្នុងឳកាសនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។ ចំពោះនិយោជិកណាដែលធ្វើការងារនៅក្នុងថ្ងៃឈប់នៃពិធីភ្ជុំបិណ្ឌ គឺមានសិទ្ធទទួលបាននូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវបានផ្លាស់ប្ដូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងយោជិក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ ២៧៧/២១ខាងលើ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង