Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ក្រសួងមុខងារសាធារណៈ នឹងពិនិត្យមើលពីការផ្ទេរមន្ត្រី ពីក្រសួងមួយទៅក្រសួងមួយទៀត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០២តុលានេះ បានចេញសេចក្តីប្រកាសថា នឹងបន្តពិនិត្យ និងគ្រប់គ្រងលើការផ្ទេរ និងផ្លាស់ប្តូរមន្ត្រីរាជការស៊ីវិលរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ពីក្រសួងមួយទៅក្រសួងមួយទៀត។

ក្រសួងមុខងារសាធារណៈបានប្រកាសថា ក្រសួងនឹងផ្តល់ទិដ្ឋាការចំពោះសំណើដែលមានការឯកភាពរួចហើយពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នក្នុងអាណត្តិមុន អនុលោមបែបបទ និងនីតិវិធីជាធរមាន។ ដោយឡែក សំណេ ដែលទទួលបានការឯកភាពពីថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងត្រូវអនុវត្តផ្អែកលើគោលការណ៍សម្រេចផ្អាកជាទូទៅរបស់រាជរដ្ឋាភិបាល រហូតដល់មាន ការណែនាំជាថ្មី ឬការសម្រេចដោយឡែករបស់រាជរដ្ឋាភិបាល។

ក្រសួងមុខងារសាធារណៈនឹងពិនិត្យ និងផ្តល់ទិដ្ឋាការចំពោះសំណើផ្ទេរនិងផ្លាស់ប្ដូរការងារក្នុងករណីមន្ត្រីរាជការកំពុងបម្រើការងារក្នុងក្រសួង ស្ថាប័នមួយហើយបានប្រឡងជាប់ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន មួយផ្សេងទៀត ដែលត្រូវផ្ទេរក្របខ័ណ្ឌទៅបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នដែលសាមីមន្តី បានប្រឡងជាប់។

មន្ត្រីរាជការដែលត្រូវបានតែងតាំងក្នុងមុខតំណែងនយោបាយដូចជា រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ និងមន្ត្រីខុទ្ទកាល័យរបស់ថ្នាក់ដឹកនាំកម្រិតនយោបាយ និងក្នុងមុខតំណែងមុខងារសាធារណៈ ជាអភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ក្រុង ស្រុក ខណ្ឌ ឬមុខតំណែងប្រហាក់ប្រហែលផ្សេងទៀត ដែលត្រូវផ្ទេរក្របខ័ណ្ឌ និងការបើកបៀវត្សនៅក្រសួង ស្ថាប័ន និងអង្គភាពថ្មី។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង