Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ប្រមុខក្រសួងការពារជាតិស្នើឱ្យកងទ័ពតាមព្រំដែនប្រយ័ត្នពីសុខភាពក្នុងរដូវភ្លៀងធ្លាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេច ទៀ បាញ់ 

ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេច ទៀ បាញ់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានចេញសារអំពាវនាវជាសាធារណៈដល់កងទ័ព ជាពិសេសកងទ័ព ដែលឈរជើងនៅតាមបណ្តោយព្រំដែន តំបន់ដាច់ស្រយាល ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែទាំសុខភាព ឱ្យបានល្អ ខណៈភ្លៀងធ្លាក់ជាបន្តបន្ទាប់។

តាមរយៈបណ្តាញសង្គមសម្តេច ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបងប្អូនកងទ័ព បង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែទាំសុខភាព ឱ្យបានល្អ និងការពារ កុំឱ្យឆ្លងជំងឺផ្សេងៗ ក្នុងរដូវវស្សានេះ ជាពិសេសបងប្អូនកងទ័ព ដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា ដោយហេតុថា មួយរយ:ចុងក្រោយនេះមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ច្រើនលើកច្រើនសារ»។

គួរបញ្ជាក់ថា តាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅតំបន់មួយចំនួន ដោយសារតែ កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។ ក្រសួងអំពាវនាវសូមប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដែលនៅបន្តកើតមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង