Cctimesw1140xh150cm copy

សាលារៀនជំនាន់ថ្មីមាន១១សាលា នៅអនុវិទ្យាល័យ វិទ្យាល័យ និងបឋមសិក្សា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មកទល់លបច្ចុប្បន្ននេះសាលារៀនជំនាន់ថ្មីមានចំនួន ១១សាលា នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះអនុវិទ្យាល័យ និងវិទ្យាល័យចំនួន០៧ និងបឋមសិក្សាមានចំនួន០៤ នៅក្នុងរាជធានី-ខេត្ត ក្រុង រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ស្វាយរៀង និងកំពង់ស្ពឺ។

ការអប់រំនៅសាលារៀនជំនាន់ថ្មី ផ្ដោតលើការអនុវត្តកម្មវិធីអប់រំបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ សិស្សត្រូវរៀនបែបសកម្ម ដោយចេះឆ្ងល់ ចេះគិត វិភាគ ស្រាវជ្រាវ ដោះស្រាយបញ្ហា ក្រោមការសម្របសម្រួលពីគ្រូបង្រៀន។ គ្រូបង្រៀនក៏ត្រូវមានសមត្ថភាពខ្ពស់លើវិធីសាស្ត្របង្រៀន បំណិនសិក្សាស្រាវជ្រាវ និងត្រូវមានចំណេះដឹងភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានផងដែរ។

សាលារៀនជំនាន់ថ្មី ផ្ដល់នូវការអប់រំប្រកបដោយគុណភាព ទាំងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា។ មិនតែប៉ុណ្ណោះ សិស្សដែលបាននឹងកំពុងសិក្សានៅសាលារៀនជំនាន់ថ្មី ត្រូវបានមាតាបិតា អ្នកអាណាព្យាបាល និងអ្នកជំនាញអប់រំមើលឃើញថា ពួកគេមានបំណិនសតវត្សទី២១ និងបំណិនទន់ផ្សេងៗទៀត។

បច្ចុប្បន្ននេះសាលារៀនជំនាន់ថ្មីមានចំនួន ១១សាលា នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះអនុវិទ្យាល័យ និងវិទ្យាល័យចំនួន០៧ និងបឋមសិក្សាមានចំនួន០៤ ក្នុងរាជធានី-ខេត្ត ក្រុង រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ស្វាយរៀង និងកំពង់ស្ពឺ។ នៅក្នុងនោះ សិស្សកម្មវិធីសាលារៀនជំនាន់ថ្មីសរុប ១២៥៨នាក់ ក្នុងនោះស្រី ៧២៩នាក់ ស្មើនឹង ៣៨ថ្នាក់ និងសិស្សសាលាអប់រំបច្ចេកទេសបណ្ដុះបណ្ដាលវិជ្ជាជីវៈសរុប ១៦១នាក់ ក្នុងនោះស្រី ៥៥នាក់ ស្មើនឹង ៦ថ្នាក់។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង