Cctimesw1140xh150cm copy

ក្រសួងអប់រំ បង្កើតសន្លឹកកិច្ចការស្វ័យសិក្សាចែកតាមសាលារដ្ឋ ដើម្បីជំរុញការសិក្សាស្រាវជ្រាវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ កញ្ញា បានចេញសេចក្ដីណែនាំស្ដីពីការផលិតសន្លឹកកិច្ចការស្វ័យសិក្សាដល់សិស្សានុសិស្សនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ក្នុងគោលបំណងជំរុញការសិក្សា ស្រាវជ្រាវរបស់សិស្ស ឲ្យឆ្លើយតបនឹងអាទិភាព កំណែទម្រង់វិស័យអប់រំ សំដៅធានាការលើកកម្ពស់គុណភាពអប់រំ។

យោងតាមសេចក្ដីណែនាំក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការប្រើប្រាស់សន្លឹកកិច្ចការស្វ័យសិក្សា ដើម្បីជំរុញការសិក្សារបស់សិស្សានុសិស្ស នៅក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សាចំណេះដឹងទូទៅ តាមគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីឆ្លើយតបនឹងអាទិភាពកំណែទម្រង់វិស័យអប់រំ សំដៅធានាការលើកកម្ពស់គុណភាពវិស័យអប់រំ។

សន្លឹកកិច្ចការស្វ័យសិក្សានេះ គ្រោងនឹងដាក់ឲ្យអនុវត្តតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានបណ្ដុះបណ្ដាល ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ។ ដើម្បីឲ្យការអនុវត្តសន្លឹកកិច្ចការស្វ័យសិក្សា ប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានបណ្ដោះបណ្ដាលគ្រូបង្រៀន ដល់មន្ទីអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គ្រឹះស្ថានសាធារណៈផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង