Img 1426
Swift cc time

ប្រព័ន្ធធារាសាស្រ្តវ៉ៃគោនៅខេត្ត៣ អាចផ្គត់ផ្គងទឹកស្រោចស្រពទាំងរដូវប្រាំងនិងវស្សា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តវ៉ៃគោ ស្ថិតនៅខេត្តកំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង អាចផ្គត់ផ្គងទឹកស្រោចស្រពបង្កបង្កើនផលកសិកម្មបានទាំងនៅរដូវប្រាំង និងរដូវវស្សា។ ប្រព័ន្ធធារាសាស្រ្តវ៉ៃគោ បានលើកកំពស់អត្រាប្រើប្រាស់ដីដាំដុះបង្កបង្កើនផល និងកែលម្អលក្ខខណ្ឌដាំដុះ សាងសង់ប្រឡាយធារាសាស្ត្រ និងស្ថានីយបូមទឹក។

គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តវ៉ៃគោមាន២ជំហាន ស្ថិតនៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងនោះ ជំហានទី១ ស្ថិតនៅតំបន់ប្រសព្វរវាងខាងត្បូងខេត្តកំពង់ចាម និងខាងជើងខេត្តព្រៃវែង មានចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ អាចផ្គត់ផ្គងទឹកស្រោចស្រពបង្កបង្កើនផលកសិកម្មបានទំហំ ១០៨.៣០០ហិកតា នៅរដូវវស្សា និង ២៧.១០០ហិកតា នៅរដូវប្រាំង។

លើសពីនេះ នៅជំហានទី២ ស្ថិតនៅប្រសព្វរវាងខាងកើតខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ អាចផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កបង្កើនផលកសិកម្មបានទំហំ ៩៣.១០០ហិកតា នៅរដូវវស្សា និង ២៣.៣០០ហិកតា នៅរដូវប្រាំង។

ប្រព័ន្ធស្រោចស្រពវ៉ៃគោនេះ បានលើកកំពស់អត្រាប្រើប្រាស់ដីដាំដុះបង្កបង្កើនផល និងកែលម្អលក្ខខណ្ឌដាំដុះ សាងសង់ប្រឡាយធារាសាស្ត្រ និងស្ថានីយបូមទឹក នាំទឹកទន្លេមេគង្គតាមរយៈទន្លេតូច និងព្រែក ធ្វើជាប្រភពទឹកស្រោចស្រពប្រកបដោយប្រសិទ្ធភាព៕


Khcct banner

អត្ថបទទាក់ទង