![](https://cdn.cc-times.com/kh.cc-times.com/media/38317/large/raining-002.jpg?1695977214)
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ កញ្ញា បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា នឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ដែលលក្ខណៈបែបនេះនឹងធ្វើឱ្យរាជធានី-ខេត្តនានាអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម៕
![](https://cdn.cc-times.com/kh.cc-times.com/media/38316/large/photo_2023-09-29_15-24-32.jpg?1695976982)