Cctime 6monthsfree desktop
Cc times  web banner kh (2)

FOXTROT23 សង្គ្រោះកុមារ៣នាក់ និងឃាត់ខ្លួនជនជាតិស្វីសម្នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ បន្ទាប់ពីបើកការស៊ើបអង្កេតរយៈពេល២ខែ ក្រុមការងារ FOXTROT23 នាថ្ងៃទី២៩ កញ្ញា បានជួយសង្គ្រោះកុមារចំនួន៣នាក់ និងចាប់ខ្លួនជនជាតិស្វីសម្នាក់ ពីបទរំលោភបំពានផ្លូវភេទលើកុមារ។ ការស៊ើបអង្កេតនេះ នឹងក្លាយជាការស៊ើបអង្កេតដ៏ធំបំផុតរបស់អង្គភាពការពារកុមារ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការកាលពី ១០ឆ្នាំមុន។

បើតាមការលើកឡើងរបស់លោក James McCabe នាយកអង្គភាពការពារកុមារ នៅចន្លោះថ្ងៃទី២៦ និងថ្ងៃទី២៨ ខែកញ្ញា អ្នកស៊ើបអង្កេតបានអនុវត្តដីកាស្វែងរកនៅទីតាំងជាច្រើន ហើយបានរកឃើញភស្តុតាងជាច្រើនរួមមាន ទូរសព្ទដៃ កាមេរ៉ា កុំព្យូទ័រយួរដៃ ភ្លើងបញ្ចាំងធុនធ្ងន់ ទឹករំអឹល និងសារធាតុបំប៉នកម្លាំង។ មិនតែប៉ុណ្ណោះទីតាំងដែលរកឃើញភស្ដុតាំងនោះ បានបញ្ជាក់ថា មានបុគ្គលបានចូលរួមក្នុងការថតនិងផលិតរឿងអាសអាភាសកុមារ។ ការផលិត និងការចែកចាយរូបភាពអាសអាភាសកុមារ គឺជាឧក្រិដ្ឋកម្មដ៏គួរឱ្យស្អប់ខ្ពើម ហើយមានផលប៉ះពាល់ជាសកល និងក្នុងតំបន់។

លោក James McCabe បានបន្ដថា ប៉ូលីសប្រទេសស្វីសបានសហការជាមួយ FOXTROT23 និងកំពុងជួយក្នុងការស៊ើបអង្កេតលើករណីនេះ។ ក្រុមការងារចម្រុះកំពុងតែប្រើប្រាស់ជំនាញ និងសេវាកម្មបន្ថែមរបស់ស្ថាប័ន្នអនុវត្តច្បាប់អន្តរជាតិ ដែលជាដៃគូ ហើយនឹងមិនឈប់តាមដានឡើយ រហូតដល់បុគ្គលពាក់ព័ន្ធគ្រប់គ្នាត្រូវបានកំណត់អត្តសញ្ញាណ មិនថាពួកគេកំពុងនៅក្នុងប្រទេសណាឡើយ។

សូមបញ្ជាក់ថា ក្រុមការងារ FOXTROT23 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងអង្គភាពការពារកុមារ (CPU) ដើម្បីដំណើរការស៊ើបអង្កេតទៅលើសេចក្តីរាយការណ៍អំពីអំពើបៀតបៀនផ្លូវភេទលើកុមារ និងការផលិតរូបភាព និងវីឌីអូអាសអាភាពលើកុមារ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង