Img 1426
Swift cc time

មន្ទីរសាធារណការខេត្តបាត់ដំបងថា ភ្លៀងធ្លាក់ជាបន្ដបន្ទាប់ទើបពិបាកជួសជុលផ្លូវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នៅថ្ងៃទី២៨ កញ្ញា បានចេញសេចក្ដីស្រាយបំភ្លឺព័ត៌មាន ពាក់ព័ន្ធអ្នកគ្រូបង្រៀនម្នាក់ បានបង្ហោះសារលើគណនីហ្វេសប៊ុក បង្ហាញពីផ្លូវលំដ៏លំបាកមួយ ទៅកាន់សាលា ក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ មន្ទីរសាធារណការខេត្តបាត់ដំបង បានបកស្រាយថា ដោយមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ ទើបឱ្យក្រុមការងារពិបាកក្នុងការជួសជុលអំឡុងពេលនេះ។

បន្ទាប់ពី អ្នកគ្រូបង្រៀនម្នាក់ បានបង្ហោះសារលើគណនីហ្វេសប៊ុក បង្ហាញពីផ្លូវលំដ៏លំបាកមួយ ទៅកាន់សាលា ក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ មន្ទីរសាធារណការខេត្តបាត់ដំបង បានលើកឡើងថា តាមការព្យាករអាកាសធាតុ មានប្រព័ន្ធសម្ពាធទាបមួយ បានកើតឡើង អូសកាត់លើកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជោគជាំស្ទើរពេញផ្ទៃប្រទេស ក្នុងនោះ ខេត្តបាត់ដំបង ក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែរ ដែលធ្វើឱ្យក្រុមការងារពិបាកក្នុងការជួសជុលអំឡុងពេលនេះ។ ក្រុមការងារមន្ទីរ នឹងចុះទៅធ្វើការជួសជុល ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអាកាសធាតុអំណោយផល។

ចំណែករដ្ឋបាលឃុំព្រែកនរិន្ទ បានលើកឡើងថា ការអភិវឌ្ឍផ្លូវនេះមិនមានតែមួយកន្លែងនោះទេ និងមានកន្លែងពិបាកជាច្រើនទៀត ដែលបានដោះស្រាយរួចរាល់បន្តើរ!ហើយ។ ជាមួយគ្នានោះ ដោយសារតែកញ្ចប់ថវិការបស់ឃុំមានចំនួនកំណត់មិនអាចធ្វើបានទាំងព្រមបាន។ ដូច្នេះរដ្ឋបាលឃុំ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋមានការយោគយល់ និងរងចាំរាំងភ្លៀងស្ងួតដីបន្តិច រដ្ឋបាលបាលឃុំ-ស្រុក-ខេត្ត នឹងចាក់គ្រួស បង្ហាប់ ប្រើប្រាស់បណ្តោះអាសន្នសិន៕


Khcct banner

អត្ថបទទាក់ទង