681 ezgif.com resize
Moneygramott moi1280x163px

មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ត្រូវបានដាក់ដំណើរការនាអំឡុងទស្សនកិច្ចនាយករដ្ឋមន្ត្រីថៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ប៉ោយប៉ែត៖ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃ ត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៨កញ្ញា។ ពិធីនេះត្រូវបានរៀបចំនៅវិមានសន្តិភាព ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ នាអំឡុងដំណើរទស្សនកិច្ច ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន មកកាន់កម្ពុជា។

បើតាមលោក ឯម ច័ន្ទមករា អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានឲ្យដឹងថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ហើយបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលមានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានទំហំដីសរុប ៤៩០០ ម៉ែត្រការ៉េ (បណ្តោយ ៩៨ ម៉ែត្រ និងទទឹង៥០ ម៉ែត្រ)។ មជ្ឈមណ្ឌលនេះ ត្រូវប្រើប្រាស់សម្រាប់ទទួលពលករចំណាកស្រុកមកពីប្រទេសថៃ ក្នុងការកំណត់អត្តសញ្ញាណកម្ម និងផ្តល់សេវាសង្រ្គោះបឋម ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលថៃបានផ្តល់ជំនួយសម្រាប់សាងសង់អាគារបន្ថែមលើទំហំដីសរុប ៩,៧៦៨ ម៉ែត្រការ៉េដែលបានចំណាយទឹកប្រាក់អស់ប្រមានញ ២,១៩៩,៩២០ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្តល់សេវាដូចជា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ និងពិការភាព។


Khcct banner

អត្ថបទទាក់ទង