Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតមន្ទីរសម្រាកព្យាបាល តូច យ៉ាន ប្រកបអាជីវកម្មគ្មានវិជ្ជាជីវៈ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ២៧ កញ្ញា បានចេញសេចក្ដីសម្រេចពីការបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមន្ទីសម្រាកព្យាបាលឯកជន ឈ្មោះ តូច យ៉ាន ដោយមូលហេតុមន្ទីសម្រាកព្យាបាលនេះប្រើប្រាស់បុគ្គលិកមិនមានគុណវុឌ្ឍស្របទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេទ្យក្លែងក្លាយ។

យោងតាមសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល ដោយចេញសេចក្ដីសម្រេចការបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមន្ទីសម្រាកព្យាបាលឯកជនឈ្មោះ តូច យ៉ាន ដែលមានទីតាំងនៅ ដង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មូលហេតុមន្ទីសម្រាកព្យាបាលនេះ បានប្រើប្រាស់បុគ្គលិកមិនមានគុណវុឌ្ឍិស្របទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេទ្យក្លែងក្លាយ ព្រមទាំងអនុវត្តមិនត្រឹមត្រូវតាមបទដ្ឋានស្តងដារអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាល។

ក្រសួងសុខាភិបាល បានបញ្ជាក់ ដល់អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញ និងលោកវេជ្ជបណ្ដិត តូច យ៉ាន មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង