681 ezgif.com resize
Swift cc time

យុវជន ស៊ាង ធានសិង្ហ រៀបចំកម្មវីធី BacII Bootcamp សម្រាប់សិស្សត្រៀម«បាក់ឌុប»បាននិទ្ទេសល្អ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជន ស៊ាង ធានសិង្ហ ជាស្ថាបនិកនៃគម្រោងដែលមានឈ្មោះថា Theanspire - Education & Empowerment កំពុងរៀបចំកម្មវិធី BacII Bootcamp សម្រាប់សិស្សដែលត្រូវត្រៀមប្រឡងបាក់ឌុបដើម្បីអាចជួបជាមួយនឹងសិស្សច្បងដែលមានបទពិសោធន៍ជោគជ័យក្នុងការប្រឡងបាននិទ្ទេសល្អ និងជ្រើសរើសជំនាញសិក្សាយ៉ាងមានប្រសិទ្ធភាព។

ប្រភព៖ Theanspire - Education & Empowerment

បើតាមគេហទំព័រ Theanspire - Education & Empowerment បានឱ្យដឹងថា គម្រោងនេះត្រូវបានបង្កើតឡើងក្នុងរយៈពេលថ្មីៗនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសិស្សច្បងដែលបានប្រឡងជាប់បាក់ឌុបដែលកំពុងសិក្សាសាកលវិទ្យាល័យផ្សេងៗគ្នា ជាមួយនឹងប្អូនៗដែលនឹងប្រឡងបាក់ឌុបក្នុងខែវិច្ឆិកានេះ ដើម្បីអាចបង្កើនប្រសិទ្ធភាពនៃការប្រឡងរបស់ប្អូនៗឱ្យកាន់តែមានភាពប្រសើរឡើង រួមទាំងព្យាយាមបញ្ជ្រាបនូវអ្វីដែលសិស្សគួរត្រៀមខ្លួនមុន និងក្រោយប្រឡងបាក់ឌុប។

រូបភាពកំឡុងពេល យុវជន ធានសិង្ហ ចូលរួមជាយុវជនស្ម័គ្រចិត្ត


បើតាម យុវជន ធានសិង្ហ បានឱ្យដឹងថា កម្មវិធី BacII Bootcamp នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ ដែលនឹងមានការចូលរួមពីវាគ្មិនដែលជាយុវជនដូចជា កញ្ញា Chan Solida, Dan Chhayei, Uk Saobon, និង Seang Theansiv ដែលនឹងចែករំលែកពីប្រធានបទផ្សេងៗគ្នាដូចជា គន្លឹះសិក្សាបាននិទ្ទេស A, អ្វីដែលគួរធ្វើ ៣០ ថ្ងៃមុនការប្រឡងបាក់ឌុប, អ្វីដែលគួរធ្វើ និងគួរចៀសវាងក្នុងពេលប្រឡងបាក់ឌុបដើម្បីបាននិទ្ទេស A, អ្វីដែលសិស្សគួរគិតនិងធ្វើបន្ទាប់ពីការប្រឡងបាក់ឌុប។

រូបភាពកំឡុងពេល យុវជន ធានសិង្ហ ចូលរួមជាយុវជនស្ម័គ្រចិត្ត

កម្មវិធីនឹងប្រព្រឹត្តទៅទីតាំងនៃសាលា​ CamEd Business School។ ប្រសិនបើសិស្សមានចំណាប់អារម្មណ៍ក្នុងការចូលរួមកម្មវិធីនេះ សិស្សត្រូវចុះឈ្មោះដោយឥតគិតថ្លៃចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៣។

រូបភាពកំឡុងពេល យុវជន ធានសិង្ហ ចូលរួមជាយុវជនស្ម័គ្រចិត្ត

គួរបញ្ជាក់ផងដែរថា ធានសិង្ហ ជាយុវជនម្នាក់ដែលសកម្មក្នុងការធ្វើការស្ម័គ្រចិត្តនៅក្នុងសង្គម ក្នុងកំឡុងពេលសិក្សានៅសាកលវិទ្យាល័យចំនួនពីរក្នុងពេលតែមួយ តែនៅតែឆ្លៀតក្នុងការធ្វើគម្រោងមួយនេះ ដោយយល់ឃើញពីសក្តានុពលនៃកម្មវិធីនេះសម្រាប់សិស្សប្អូនដែលនឹងប្រឡងបាក់ឌុប៕


Khcct banner

អត្ថបទទាក់ទង