
លីបង់៖ ជំនួយផ្នែកវេជ្ជសាស្រ្តកំពុងមកពីគ្រប់ទិសទីនៃពិភពលោកទៅដល់ប្រទេសលីបង់ បន្ទាប់ពីមានសំណើពីរដ្ឋាភិបាលដោយប្រទេសមួយចំនួនដូចជាអ៊ីរ៉ង់និងរុស្ស៊ីបានបង្កើតមន្ទីរពេទ្យនៅតាមមូលដ្ឋានដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់បន្ទាប់ពីការផ្ទុះដ៏ធំពីរនៅទីក្រុងបេរូតកាលពីថ្ងៃអង្គារ។
ឧប្បត្តិហេតុនេះបានសម្លាប់មនុស្សជាង ១០០ នាក់និងរងរបួសប្រមាណ ៥០០០ នាក់ផ្សេងទៀតនៅក្នុងរដ្ឋធានីលីបង់។
ក្រសួងសុខាភិបាលលីបង់បាននិយាយថាជំនួយអន្តរជាតិនឹងបន្ធូរបន្ថយសម្ពាធយ៉ាងខ្លាំងទៅលើមន្ទីរពេទ្យក្នុងតំបន់ព្រោះថាចំនួនអ្នករបួសដែលត្រូវការវះកាត់ច្រើន ហើយមនុស្សជាង ១.០០០ នាក់ទៀតត្រូវការមន្ទីរពេទ្យដើម្បីព្យាបាល។
គិតត្រឹមរសៀលថ្ងៃសុក្រមន្ទីរពេទ្យបណ្ដោះអាសន្នមកពីអ៊ីរ៉ង់និងរុស្ស៊ីពីរត្រូវបានបញ្ចប់ដោយជោគជ័យ ។មន្ទីរពេទ្យមកពីរអ៊ីរ៉ង់មានតង់ចំនួនប្រាំពីរដែលមានមុខងារខុសៗគ្នាដែលអាចព្យាបាលអ្នករងរបួសនិងដោះស្រាយជំងឺទូទៅបាន។
ក្រៅពីវេជ្ជបណ្ឌិតអ៊ីរ៉ង់ វេជ្ជបណ្ឌិតលីបង់ ២០ នាក់ក៏នឹងធ្វើការនៅមន្ទីរពេទ្យបណ្ដោះអាសន្នដែលនឹងបើកជាផ្លូវការនៅថ្ងៃទី ៨ ខែសីហា។
បន្ថែមពីលើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រក្រុមគ្រូពេទ្យអ៊ីរ៉ង់ក៏បាននាំយកអាហារដែលនឹងត្រូវប្រគល់ទៅឱ្យកាកបាទក្រហមលីបង់សម្រាប់ចែកចាយដល់ប្រជាជនរងគ្រោះ ក្រុមគ្រូពេទ្យនឹងវាយតម្លៃស្ថានភាពក្នុងរយៈពេលពីរសប្តាហ៍ហើយធ្វើការសំរេចជាជំហានបន្ទាប់៕