Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជន២រូប បានបញ្ចប់ការសិក្សារយៈពេលខ្លី ពីកម្មវិធី YSEALI នៅអាម៉េរិក

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជនកម្ពុជា ២រូប បានបញ្ចប់កម្មវិធីសិក្សារយៈពេលខ្លី របស់កម្មវិធី YSEALI Academic Fellowship ក្នុងរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២៣។ កម្មវិធីសិក្សារយៈពេលខ្លី នេះ មានរយៈពេល ៥សប្ដាហ៍ ហើយពួកគេបានសិក្សានៅសាកលវិទ្យាល័យ University of Montana និង East – West Center។

លោក លាន សុខលាភ ដែលជាបេក្ខជន ដែលបានបញ្ចប់ការសិក្សាវគ្គខ្លី ពីកម្មវិធី YSEALI បានឱ្យដឹងថា លោកសប្បាយនឹងការមានទំនាក់ទំនងជាមួយអ្នកជំនាញអាមេរិក និងអ្នកចូលរួមដទៃទៀត ដែលមកពីតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរៀនសូត្រ និងចែករម្លែកបទពិសោធន៍គ្នា ព្រមទាំងបញ្ហាប្រឈមនានា លើបញ្ហាបរិស្ថាន និងរកដំណោះស្រាយជាក់ស្តែង។ លើសពីនេះទៀត លោកបានស្វែងយល់ពីសង្គម និងវប្បធម៌អាមេរិក តាមរយៈការងារនៅតាមសហគមន៍ ទស្សនកិច្ចសិក្សា និងការស្នាក់នៅតាមផ្ទះរបស់ជនជាតិអាមេរិក។ បទពិសោធន៍ទាំងនេះបានធ្វើឲ្យលោកមានទស្សនៈកាន់តែទូលំទូលាយ ហើយជម្រុញឲ្យលោកខិតខំធ្វើការ ដើម្បីជាប្រយោជន៍ដល់សហគមន៍របស់លោក។

កញ្ញា ប៊ុណ្ណាត ហ្សូអ៊ី ស៊ីដាណា បានបញ្ចប់ការសិក្សារយៈពេល ៥សប្តាហ៍ ដោយជោគជ័យ នៅសាកលវិទ្យាល័យ East – West Center។ កញ្ញា ហ្សូអ៊ី បានឲ្យដឹងថា ក្នុងនាមជាសមាជិកចូលរួមក្នុងកម្មវិធី YSEALI Fellow ដែលសិក្សាលើបញ្ហាបរិស្ថាន កញ្ញាបានយល់ដឹងកាន់តែស៊ីជម្រៅ លើបញ្ហានានាផ្នែកបរិស្ថាន នៅអាម៉េរិក និងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈបឋកថា សៀវភៅ ទស្សនកិច្ចសិក្សាដល់កន្លែង និងការប្រជុំរៀនសូត្រជាមួយអ្នកជំនាញ អ្នកនិពន្ធសៀវភៅ និងអ្នកធ្វើគោលនយោបាយ ក្នុងពេលខ្ញុំកំពុងសិក្សា និងរស់នៅក្នុងសាកលវិទ្យាល័យ University of Hawaii ក្រុង Monoa និងសាកលវិទ្យាល័យ University of California Berkeley ។

កញ្ញា ហ្សូអ៊ី បាន បានបន្ដថា តាមយៈបទពិសោធន៍ទាំងនេះបានធ្វើឲ្យកញ្ញាអាចប្រម៉ើលមើលបញ្ហាទាំងនេះតាមជ្រុងនៃទស្សនៈជាច្រើន ហើយធ្វើការឆ្លុះបញ្ចាំងលើសកម្មភាពទាក់ទងនឹងភាពជាអ្នកដឹកនាំ ដែលចាំបាច់ត្រូវមាននៅក្នុងបរិស្ថាន និងបរិបទខុសៗគ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង