ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក ដែលប្រព្រឹត្តទៅចាប់ផ្ដើមពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត។
ដើម្បីឱ្យពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ រដ្ឋបាលខេត្តស្វាយរៀង បានអនុញ្ញាតឱ្យសាធារណជន ដែលមានទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក ដែលចង់ចូលរួមប្រណាំង សូមចុះឈ្មោះចូលរួមប្រណាំងនៅមន្ទីរទេសចរណ៍ខេត្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជា ចូលរួមគាំទ្រ និទស្សនាឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យពិធីប្រណាំងទូកនៅខេត្តស្វាយរៀងនាឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម និងទទួលបានជោគជ័យ៕