Cctimesw1140xh150cm copy

អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគ ខឿនផ្ទាល់ដីទិសខាងត្បូងប្រាសាទអង្គរវត្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត បន្ទាប់ពីសម្រេចការងារជួសជុលពង្រឹងគ្រឹះជណ្តើរ និងគ្រឹះបង្គាន់ដៃនាគ ដែលស្រុតចុះដោយសារទឹកហូរច្រោះ ។

បន្ទាប់ពី សម្រេចបានការងារជួសជុលពង្រឹងគ្រឹះជណ្តើរ និងគ្រឹះបង្គាន់ដៃនាគ ដែលស្រុតចុះដោយសារទឹកហូរច្រោះ។ ជាមួយគ្នានេះ ក្រុមការងារក៏បានកាយកំណកដី បើកប្រព័ន្ធផ្លូវរំដោះទឹកបុរាណឡើងវិញ ការពារកុំឱ្យទឹកជ្រាបចូលតាមមុខដំណថ្ម ដែលជាហេតុធ្វើឱ្យគ្រឹះចុះខ្សោយបន្តទៀត។ អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង