Cctime 6monthsfree desktop
Cc times  web banner kh (2)

មជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ចាជីវៈកូមីសូ ផ្ដល់ការសិក្សា៣ជំនាញ ឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ចាជីវៈកូមីសូ បណ្ដុះបណ្ដាលជំនាញ ជួសជុលម៉ូតូ អ៊ុតសក់ និងដុតនំ ដោយឥតគិតថ្លៃ ដល់យុវជនដែលមានអាយុចាប់ពី១៧ឆ្នាំ។ វគ្គបណ្ដុះបណ្ដាលនេះ សិក្សារយៈពេល ៦ខែ ហើយវគ្គសិក្សាថ្មី នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែមករាឆ្នាំ២០២៤ ខាងមុខ នៅមជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ចាជីវៈកូមីសូ ដែលមានទីតាំងស្ថិតនៅផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

មជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ចាជីវៈកូមីសូ កំពុងជ្រើសរើស និងទទួលពាក្យសិស្សចូលរៀនវគ្គថ្មី ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ មជ្ឍមណ្ឌល នឹងធ្វើការបណ្ដុះបណ្ដាលជំនាញ ជួសជុលម៉ូតូ អ៊ុតសក់ និងដុតនំ ដោយឥតគិតថ្លៃ ដល់យុវជនដែលមានអាយុចាប់ពី១៧ឆ្នាំ និងសិស្សដែលមិនចេះអក្សរក៏អាចចុះឈ្មោះចូលរៀនបានដែរ។

វគ្គសិក្សាថ្មីនេះ នឹងចាប់ផ្ដើមចូលរៀន នៅថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤។ ក្រៅពីការសិក្សាឥតគិតថ្លៃ មជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ចាជីវៈកូមីសូ ក៏ផ្ដល់ជូននូវ ការស្នាក់នៅ អាហារបីពេល និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដោយឥតគិតថ្លៃថែមទៀតផង។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកទូរស័ព្ទលេខ 096 215 3796/071 641 5688/088 555 3212 ៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង