681 ezgif.com resize
Swift cc time

យុវជន២រូបឈ្នះការប្រកួតនិយាយជាសាធារណៈរបស់CSDA

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ហុក ពេជ្រ (រូបភាព៖ Cambodia Speech and Debate Association)

ភ្នំពេញ៖ Cambodia Speech and Debate Association (CSDA) នៅថ្ងៃទី២៤ កញ្ញា បានរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ និយាយជាសាធារណៈ លើកទី៣ (CSDA Public Speaking Season 3 - Charity Edition) ដែលក្នុងនោះ មានបេក្ខជន២នាក់បានជាប់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ដែលពួកគេ បេក្ខជន មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាលាអន្ដរជាតិវេស្ទើន។

បេក្ខជន២នាក់ ក្នុងចំណោមបេក្ខជន ១០នាក់ បានជាប់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួត និយាយជាសាធារណៈ ដែលបានរៀបចំឡើងនៅសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ។ ការប្រកួតនេះរៀបចំជាពីរផ្នែក មានថ្នាក់វិទ្យាល័យ និងថ្នាក់មហាវិទ្យាល័យ។ នៅក្នុងនោះ បេក្ខជន មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបេក្ខនារី មកពីសាលាអន្ដរជាតិវេស្ទើន បានជាប់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។

លោក ហុក ពេជ្រ ជានិស្សិតឆ្នាំទី១ ជំនាញគីមីចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឱ្យដឹងថា ខ្លួនមិនបានរំពឹងថានឹងទទួលបានជ័យលាភីនោះទេ ដោយសារតាំងពីចាប់ផ្ដើមវគ្គជម្រុះដំបូង ខ្លួនតែងបូកពិន្ទុសរុបរបស់ខ្លួន និងឃើញថាខ្លួនបានត្រឹមជ័យលាភីលេខ២ ប៉ុណ្ណោះ។ នៅពេលដែលលឺឈ្មោះរបស់ខ្លួនជាប់ជ័យលាភីលេខ១ ខ្លួនពិតជាភ្ញាក់ផ្អើល សប្បាយចិត្ត និងមោទនភាពចំពោះអ្វីដែលទទួលបាននៅពេលនេះ។

សិស្សមកពីសាលាអន្ដរជាតិវេស្ទើន (រូបភាព៖ Cambodia Speech and Debate Association)

យុវសិស្ស ហុក ពេជ្រ បានបន្ដទៀតថា នៅមុនពេលការប្រកួត លោកមិនបានត្រៀមអ្វីច្រើននោះទេ ប៉ុន្ដែក៏បានត្រៀមអ្វី ដែលគួរតែត្រៀមដូចជា ការរំពឹងទុកអំពីប្រធានបទដែលគួរតែចេញ មើលឯកសារផ្សេងៗ ដែលគិតថាគួរតែពាក់ព័ន្ធ ជាមួយប្រធាន នៅក្នុងការប្រកួតនេះ។ ជាលទ្ធផល អ្វីដែលបានត្រៀមទុក មានទិន្នន័យមួយចំនួន ដែលអាចប្រើប្រាស់បាន នៅក្នុងការប្រកួតមួយនេះ។

ចំណែកឯយុវតី មកពីសាលាអន្ដរជាតិវេស្ទើន បានឱ្យដឹងដែរថា នេះជាលើកទី២ ដែលបានចូលរួមប្រកួតកម្មវិធី បែបនេះ ហើយក៏មិនបានរំពឹងទុកថា នឹងទទួលបានលទ្ធផលល្អនោះដែរ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏សប្បាយចិត្ត និងរីករាយទទួលយកលទ្ធផលនេះ។ ចំណែកការរៀបចំខ្លួននៅក្នុងការប្រកួត ក៏មិនបានត្រៀមអ្វីច្រើននោះដែរ ដោយគ្រាន់តែហ្វឹងហាត់នៅក្នុងការនិយាយ និងឱ្យមិត្តភក្ដិ និយាយពីចំណុចខ្វះខាត ដើម្បីតម្រូវចំណុចទាំងនោះ៕

រូបភាព៖ Cambodia Speech and Debate Association
រូបភាព៖ Cambodia Speech and Debate Association
រូបភាព៖ Cambodia Speech and Debate Association
រូបភាព៖ Cambodia Speech and Debate Association
រូបភាព៖ Cambodia Speech and Debate Association


Khcct banner

អត្ថបទទាក់ទង