Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

អាជ្ញាធរផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះករបណ្តោះអាសន្ន នៅថ្ងៃទី២៩កញ្ញា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី ២៥ កញ្ញា បានចេញសេចក្តីជូនដំណឹងអំពីការផ្អាកជាបណ្តោះអាសន្ននូវការចូលទស្សនារមណីយដ្ឋានប្រាសាទកោះករ ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត។

យោងតាមអាជ្ញាធរជាតិព្រះវិហារ បានជូនដំណឹងថា «អាជ្ញាធរជាតិព្រះវិហារ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ ប្រតិបត្តិករ ទេសចរណ៍ ភ្ញៀវទេសចរជាតិ-បរទេស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា អាជ្ញាធរជាតិព្រះវិហារ សូមផ្អាកការ ការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទី ដល់ ១២:០០នាទី ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក»។

គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈសេចក្ដី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ នៅឯទីក្រុងរីយ៉ាដ(Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង