681 ezgif.com resize
Moneygramott moi1280x163px

ក្រុមហ៊ុនមួយនៅកម្ពុជានឹងបង្កើនការនាំចេញ«បង្កងកណ្តូប»ទៅចិន ក្នុងខែតុលា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Tienit International Trading នៅថ្ងៃទី ២៤ កញ្ញា គ្រោងនឹងបង្កើននាំចេញបង្កងកណ្តូប ឬប្រកាំងធម្មជាតិ ៦លើកទៀត ដែលស្មើនឹង ១០៥០គីឡូក្រាម ទៅទីផ្សារប្រទេសចិន ក្រោយពីក្រុមហ៊ុនបាននាំចេញ២ដងដោយជោគជ័យ និងទទួលបានគាំទ្រច្រើនពីទីផ្សារចិន។

លោក ជា គឹមឡុង ទីប្រឹក្សាក្រុមហ៊ុន Cambodia Tienit International Trading បានលើកឡើងថា ក្រោយពីក្រុមហ៊ុនបាននាំចេញបង្កងកណ្តូប ឬប្រកាំងធម្មជាតិ លើកទី១ (នាំចេញសាកល្បង) ៤៥គីឡូក្រាម និងលើកទី២ ចំនួន ១០៥គីឡូក្រាម ដោយជោគជ័យមក បច្ចុប្បន្នក្រុមហ៊ុនបានស្នើទៅខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការត្រៀមនាំចេញ ៦លើកទៀតនៅពាក់កណ្ដាលខែតុលា ខាងមុខ។

លោក គឹមឡុង បានបញ្ជាក់ថា ខាងក្រុមហ៊ុនបានស្នើសុំគោលការណ៍ទៅកាន់គយចិន ដើម្បីនាំចេញ៦ជើងទៀត ដែលស្មើនឹងបរិមាណ១០៥០គីឡូក្រាម ដោយថ្ងៃទី២៥ ខែកញ្ញានេះ គាត់បាននាំចេញ១០៥គីឡូទៀតជាការនាំចេញលើកទី២។ហើយចំពោះការនាំចេញបង្កងកណ្តូបដោយជោគជ័យនេះ មានន័យថា បង្កងដែលទៅដល់ទីផ្សារចិន គឺជារបស់ធម្មជាតិ ហើយនៅរស់ទាំងអស់នៅពេលទៅដល់ប្រទេសចិន ខណៈផលិតផលនេះក៏ទទួលបានការគាំទ្រច្រើនដែរពីខាងប្រជាជនចិន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ក៏បាននាំចេញកំពឹសទឹកសាបបង្កក និងអន្ទង់បង្កក ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុបចំនួន១០តោន ដែលជាផលិតផលជលផល របស់កម្ពុជា «ជើងដំបូង» ត្រូវបាននាំចេញ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន។ បើតាមគម្រោងផលិតផលជលផលកម្ពុជាជាច្រើនទៀតនឹងនាំទៅកាន់ទីផ្សារចិន តាមរយៈកិច្ចព្រៀមព្រៀងនានាដែលបានចុះរួមគ្នាកន្លងមក៕


Khcct banner

អត្ថបទទាក់ទង