Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងសុខាភិបាល សម្រេចបិទក្រុមហ៊ុន គ្រួសារកក់ក្តៅ ក្រោយមិនគោរពតាមការណែនាំរបស់ក្រសួង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទិ២៤ កញ្ញា នេះ សេចក្តីជូនព័ត៌មាន ស្តីពីការបិទគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ក្រោយក្រោយពិនិត្យឃើញថាគ្រឹះស្ថាននេះ មិនគោរពតាមតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការលុបលេខបញ្ញិកា ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps ដែលមាផ្ទុកសារធាតុ បង្កឱ្យមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ក្រសួងសុខាភិបាល សម្រេចបិទគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ក្រោយពិនិត្យឃើញថាគ្រឹះស្ថាននេះមិនបានគោរពនិងអនុវត្តតាមក្រសួងសុខាភិបាលស្តីពីការលុបលេខបញ្ញិកា ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps មានផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE ព្រមទាំងពុំបានគោរព និងអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យារបស់គ្រឹះស្ថានចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ និងកិច្ចសន្យាចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ការប្រើប្រាស់ផលិតផលបំប៉នសុខភាព GINSENG PRO ដែលមានផ្ទុក សារជាតិសកម្ម DEXAMEIHASONE និង PREDNISOLONE មិនត្រឹមត្រូវតាមរូបមន្តដែលកំណត់លើ ផលិតផលដែលបានចុះបញ្ញិកានៅក្រសួងសុខាភិបាល ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ អ្នកប្រើប្រាស់រយៈពេលយូរ ដូចជាប៉ះពាល់ប្រព័ន្ធរំលាយអាហារ អាចដំបៅឬធ្លាយក្រពះ ខ្សោយតម្រង នោម លើសឈាម ទឹកនោមផ្អែម ខ្សោយប្រព័ន្ធភាពស៊ាំសារពាង្គកាយ ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង