681 ezgif.com resize
Swift cc time

សិស្សគ-ថ្លង់ និងពិការភ្នែក ៤៩នាក់ ត្រៀមប្រឡងឌីប្លូម

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ការប្រឡងមធ្យមសិក្សាបឋមភូមិ (ប្រឡងឌីប្លូម) ឆ្នា២០២៣ នេះ មានបេក្ខជនគ-ថ្លង់ ២៧ នាក់ និងបេក្ខជនមានពិការភាពភ្នែក ២២ នាក់ ត្រៀមខ្លួនចូលរួមប្រឡងឌីប្លូម ដែលប្រព្រឹត្តទៅនាថ្ងៃទី២-៣ តុលា ឆ្នាំ២០២៣។

បើតាមប្រសាសន៍លោក កាន់ ពុ​ទ្ធី អ្នកនាំពាក្យ​ក្រសួង​អប់រំ បានឱ្យដឹងថា បេក្ខជនចូលរួមប្រឡងមធ្យមសិក្សាបឋមភូមិ នាខែតុលាខាងមុខនេះ មានចំនួនសរុប ១៧៨ ១៣៤ នាក់ ក្នុងនោះមានបេក្ខជនគ-ថ្លង់ ២៧ នាក់ និងបេក្ខជនមានពិការភាពភ្នែក ២២ នាក់។

សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាបឋមភូមិ មានចំនួន១១មុខវិជ្ជា រួមមាន តែងសេចក្ដី គីមីវិទ្យា ផែនដីនិងបរិស្ថានវិទ្យា ភូមិវិទ្យា រូបវិទ្យា សីលធម៌និងពលរដ្ឋវិទ្យា គណិតវិទ្យា ការសរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស៕


Khcct banner

អត្ថបទទាក់ទង