Cctime 6monthsfree desktop
Cc times  web banner kh (2)

មន្ទីរបរិស្ថានខេត្តក្រចេះ ផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បាន៣សាលា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ មន្ទីរបរិស្ថានខេត្តក្រចេះ នៅថ្ងៃទី ២៣ កញ្ញា បានរៀបចំផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចំនួន ០៣សាលា រួមមាន វិទ្យាល័យមហាក្សត្រិយានីកុសុមៈ សាលាបឋមសិក្សាហ៊ុនសែនត្រពាំងព្រីង សាលាបឋមសិក្សាហ៊ុនសែនរការកណ្តាល ដែលក្នុងនោះមានអ្នកចូលរួមសរុបចំនួន ២១៨៥នាក់។

មន្ទីរបរិស្ថានខេត្តក្រចេះ បានរៀបចំផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ"ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" បានចំនួន ០៣សាលា ដែលក្នុងនោះមាន វិទ្យាល័យមហាក្សត្រិយានីកុសុមៈ ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ដែលមានលោកគ្រូអ្នកគ្រូសរុបចំនួន ៧១នាក់ ស្រី ៤១នាក់ សិស្សានុសិស្សសរុបចំនួន ១៣២៤នាក់ ស្រី ៧១៤នាក់ សរុបចំនួន ១៣៩៥នាក់។

បន្ថែមពីនេះមាន សាលាបឋមសិក្សាហ៊ុនសែនត្រពាំងព្រីង ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ដែលមានលោកគ្រូអ្នកគ្រូសរុបចំនួន ១៤នាក់ ស្រី ១០នាក់ សិស្សានុសិស្សសរុបចំនួន ២០៦នាក់ ស្រី ១០១នាក់ សរុបចំនួន ២២០នាក់។ សាលាបឋមសិក្សាហ៊ុនសែនរការកណ្តាល ស្ថិតនៅភូមិរការកណ្តាល១ សង្កាត់រការកណ្តាល ក្រុងក្រចេះ ដែលមានលោកគ្រូអ្នកគ្រូសរុបចំនួន ២២នាក់ ស្រី ១៧នាក់ សិស្សានុសិស្សសរុបចំនួន ៥៤៨នាក់ ស្រី ២៧៣នាក់ សរុបចំនួន ៥៧០នាក់៕ 


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង