ថៃ៖ គណបក្សកាន់របស់រដ្ឋាភិបាលថៃថ្មីរបស់លោក ស្រេថា ថាវីស៊ីន បានអះអាងថាអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារ អាចធ្វើជាទីប្រឹក្សារដ្ឋាភិបាលថ្មី ដែលជាចំណាត់ការមួយ ទំនងជាក្នុងចំណោមមតិរបស់មហាសេដ្ឋីថៃដែលស្នើទៅកាន់លោកស្រេថា។
យោងតាមលោក Phumtham Wechayachaiឧបនាយករដ្ឋមន្ត្រីថៃ បាននិយាយកាលពីថ្ងៃសុក្រថា លោកគាំទ្រគំនិតនៃការស្នើឲ្យលោកថាក់ស៊ីនជាទីប្រឹក្សារដ្ឋាភិបាលថៃថ្មី ដោយលោបានចាត់ទុកថាវាជារឿងល្អ ពីព្រោះលោកថាក់ស៊ីនធ្លាប់មានបទពិសោធន៍ប្រាំមួយឆ្នាំនៅក្នុងរដ្ឋាភិបាលថៃ ដែលបានដឹកនាំប្រទេសកាលពី ២០០៦។ ចំណែកលោក ស្រេងថា នាយករដ្ឋមន្រ្តីថៃថ្មីឲ្យដឹងថា លោកថាក់ស៊ីន ដែលអ្នកនយោបាយ រហ័សនាមថា"Thaksinomics" កាលពីឆ្នាំ ២០០០ ដោយបានបង្ហាញឃើញនូវកំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច។
គួរបញ្ជាក់ថាលោកថាក់ស៊ីនដែលមានវ័យ ៧៤ ឆ្នាំដែលត្រូវបានគេទម្លាក់ដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦ បានត្រលប់ចូលមកទឹកដីថៃវិញកាលពីខែមុន ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីឃុំឃាំងភ្លាមៗដើម្បីកាត់ទោសពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច។នៅក្នុងរយៈពេលប៉ុន្មានម៉ោងនៃការជាប់ពន្ធនាគារ លោកថាក់ស៊ីនត្រូវបានផ្លាស់ប្តូរទៅ បន្ទប់ឯកជននៅមន្ទីពេទ្យមួយកន្លែងក្នុងប្រទេសថៃ ហើយក្រោយមកក៏ត្រូវបានព្រះមហាក្សត្រថៃបានប្រកាសលើកលែងទោសរូបលោកពី ៨ឆ្នាំ ឲ្យមកជាប់ត្រឹមមួយឆ្នាំវិញ៕