Cc time web banner 054637

រដ្ឋបាលខណ្ឌសែនសុខ បំភ្លឺករណីឃាត់ខ្លួនអ្នកលក់«ផ្លែត្របែក ផ្លែពុទ្រា» នៅចំណុចភ្លើងស្តុបណូគា និងណតប្រ៊ីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ នៅថ្ងៃទី២២ កញ្ញា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាយបំភ្លឺក្រោយពីទទួលបានព័ត៌មានតាមការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មានមួយចំនួន និងតាមបណ្តាញសង្គមហ្វេសប៊ុក ជុំវិញករណីថាមានមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្នុងករណីចាប់ឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា អ្នកសុំទាន ជនពិការ កុមារ និងអ្នកពាក់ព័ន្ធសរុប១៤នាក់ នៅចំណុចភ្លើងស្តុបណូគា និងស្តុបណតប្រ៊ីដ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានអះអាងនៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ថាដោយសារតែមានការអនុញ្ញាតពីគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះប្រមូលជនអនាថា ជនពិការភាពដើរសុំលុយ និងអ្នកលក់ផ្លែឈើ នៅតំបន់ស្តុបណតប្រ៊ីដ ផ្លូវលេខ២០០៤ បាន១៤រូប ដូចច្នេះទើបក្រុមមន្រ្តីពាក់ព័ន្ធចុះប្រតិបត្តិការ។

រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជូនទៅមន្ទីរសង្គមកិច្ច ១១រូប ហើយ០៣រូបទៀត សង្ស័យជាអ្នកញុះញង់ និងជួញដូរកម្លាំងពលកម្មលើកុមារ និងជនពិការ ហើយបានបញ្ជូនជនសង្ស័យទាំង០៣នាក់ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ និងតាមការបំភ្លឺរបស់ជនជាប់ពាក់ព័ន្ធខាងលើ ក៏ធ្វើការឃាត់ខ្លួនបណ្តោះអាសន្នជនសង្ស័យទាំង០៣នាក់ នឹងបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី។

ក្រោយពីបញ្ជូនជនសង្ស័យទាំង០៣នាក់នោះទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការសាកសួរពួកគេទាំងបីនាក់នោះហើយ។ ជនសង្ស័យទាំង០៣នាក់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានចំណាត់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យជនសង្ស័យខាងលើត្រឡប់ទៅលំនៅឋានវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង