Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ក្រសួងសុខាភិបាលសម្រេចលុបលេខបញ្ញិកាផលិតផលបំប៉នសុខភាព២មុខ ក្រោយរកឃើញមានប៉ះពាល់សុខភាពធ្ងន់ធ្ងរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសសម្រេចលុបលេខបញ្ញិកាផលិតផលបំប៉នសុខភាពចំនួន២មុខ ក្រោយរកឃើញថាផលិតផលទាំងនេះមានផ្ទុកសារធាតុដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមសេចក្ដីប្រកាស ក្រសួងសុខាភិបាលបានបញ្ជាក់ថា ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. Lot No: 20230405, MFG DATE: 04-2023, EXP.DATE:04-2026 មានផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។

ដើម្បីការពារដល់សុខុមាលភាពប្រជាពលរដ្ឋ ក្រសួងសុខាភិបាល ក៏មានវិធានការ និងការណែនាំ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក ដែលបាននាំចូល និងចែកចាយផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps. និង GINSENG PRO B/Bott./60Caps. ត្រូវប្រមូលមកវិញនូវផលិតផលបំប៉នសុខភាពភាព GINSENG PRO B/Bott./30Caps. និង GINSENG PRO B/Bott./60Caps.ពីឱសថស្ថាន ឱសថស្ថានរងនានា និងទីផ្សារ ព្រមទាំងប្រព័ន្ធអនឡាញគ្រប់ប្រភេទ ក្នុងព្រះរាជាណាចកកម្ពុជា ដើម្បីកំទេចចោលតាមបច្ចេកទេសជាបន្ទាន់។

ទន្ទឹមនឹងនេះ ក្រសួងតម្រូវឱ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក និងគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) ទាំងអស់ត្រូវបញ្ឈប់ការលក់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps. ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។

ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវឈប់ទិញ និងប្រើប្រាស់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps. ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្តៅ ឯ.ក ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងបុគ្គលទាំងឡាយណាដែលនៅតែបន្តការលក់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps.។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៨៦៦ ៧៦០។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង