681 ezgif.com resize
Swift cc time

កុមារាឌីជីថល រ៉ាឌី ភានុមា កំពុងផលិតដៃរ៉ូបូតសម្រាប់លើកដាក់ក្នុងសង្វាក់ផលិតកម្ម

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ កុមារា រ៉ាឌី ភានុមា ជាយុវជនកម្ពុជាវ័យក្មេងអាយុ១៥ឆ្នាំ ដំបូងគេ ដែលប្រឡងជាប់សញ្ញាបត្រ Solid Edge កម្រិត Expert ពីក្រុមហ៊ុន Siemens និងជោគជ័យក្នុងការផលិត SCARA Robot។ បច្ចុប្បន្ន ភានុមា កំពុងសិក្សាគំរោង ឌីហ្សាញ និងផលិតដៃរ៉ូបូតសម្រាប់លើកដាក់ ក្នុងសង្វាក់ផលិតកម្មជាក់ស្តែង។

យុវសិស្ស រ៉ាឌី ភានុមា នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថ និងជាវិស្វករវ័យក្មេងកម្ពុជា ទទួលបានជោគជ័យក្នុងការប្រឡងជាប់សញ្ញាបត្រ Solid Edge កម្រិត Expert ពីក្រុមហ៊ុន Siemens Digital Industries Software និងជោគជ័យក្នុងការផលិត SCARA Robot។ បច្ចុប្បន្ន ភានុមា កំពុងសិក្សាគម្រោងមួយទៀត គឺការឌីហ្សាញ និងផលិតដៃរ៉ូបូតសម្រាប់លើកដាក់ក្នុងសង្វាក់ផលិតកម្មជាក់ស្តែង ដែលដៃរ៉ូបូតនោះ មានទំហ៊ំធំជាកម្រិតឧស្សាហកម្ម។

ជាមួយគ្នានោះ កុមារាឌីជីថល រ៉ាឌី ភានុមា ក៏នឹងចាប់យកជំនាញផ្នែកវិស្វកម្មមេកានិក នៅពេលគេបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ផងដែរ៕

រូបភាព៖ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍
រូបភាព៖ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍


Khcct banner

អត្ថបទទាក់ទង