អង្គការសហប្រជាជាតិ៖ ប្រទេសចិនបានព្រមាននៅឯអង្គការសហប្រជាជាតិកុំឱ្យមើលស្រាល "ឆន្ទៈដ៏រឹងមាំ" របស់ខ្លួនលើកោះតៃវ៉ាន់ ទីក្រុងប៉េកាំងនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារអធិបតីភាពទឹកដីរបស់ខ្លួន។ថ្លែងទៅកាន់មហាសន្និបាត អនុប្រធានាធិបតីបក្សកុម្មុយនិស្តចិនលោក Han Zheng បានលើកឡើងម្តងទៀតនូវជំហររបស់ទីក្រុងប៉េកាំងដែលថាតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយចិននឹងនៅតែការពារដែនដីរបស់ខ្លួនជានិច្ចមិនឲ្យនរណាម្នាក់រំលោភលើដែនអធិបតីភាពនៃទឹកដីរបស់ប្រទេសចិនបានឡើយ។លោកបន្ថែម "គ្មាននរណាម្នាក់អាចមើលស្រាលការតាំងចិត្តដ៏រឹងមាំ ឆន្ទៈដ៏មុតមាំ និងអំណាចរបស់ប្រជាជនចិនក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ពួកគេនោះទេ"។
សម្រាប់លោក Han Zheng "ការធ្វើឱ្យមានការបង្រួបបង្រួមពេញលេញរបស់ប្រទេសចិនឡើងវិញ គឺជាសេចក្តីប្រាថ្នារួមគ្នារបស់កូនប្រុសស្រីទាំងអស់នៃប្រជាជាតិចិន" យើងនឹងបន្តខិតខំធ្វើការបង្រួបបង្រួមដោយសន្តិវិធីដោយស្មោះស្ម័គ្របំផុត និងការខិតខំប្រឹងប្រែងជាទីបំផុត។
មន្ត្រីអាម៉េរិកមួយចំនួនបានសម្តែងការព្រួយបារម្ភថា ចិនកំពុងបង្កើនការត្រៀមលក្ខណៈដើម្បីដណ្តើមយកកោះតៃវ៉ាន់ដោយកម្លាំងយោធា ជាពិសេសប្រសិនបើតៃវ៉ាន់ធ្វើចលនាដើម្បីប្រកាសឯករាជ្យរបស់ខ្លួនជាផ្លូវការ។ អ្នកជំនាញអះអាងថា ចិនបាននឹងកំពុងពិនិត្យឡើងវិញនូវមេរៀនពីអ៊ុយក្រែន ដែលរុស្ស៊ីបានបរាជ័យក្នុងការដណ្តើមយកអ៊ុយក្រែន៕