វៀតណាម៖ បវរកញ្ញាវៀតណាមម្នាក់នៅក្នុងខេត្ត Lam Dong នៃតំបន់ខ្ពង់រាបភាគកណ្តាលត្រូវបានប៉ូលីសវៀតណាមធ្វើការចាប់ខ្លួនពីបទបោកបញ្ឆោតបុរសម្នាក់ក្នុងការលក់ដីខ្យល់ក្នុងទឹកប្រាក់ចំនួន ១.៨ ពាន់លានដុង (៧៤,១២០ ដុល្លារ)ពីគាត់។ បវរកញ្ញា Pham Thi Minh Phi ដែលបានឈ្នះពានរង្វាន់បវរកញ្ញា Philanthropy ក្នុងការប្រលងបវរកញ្ញាធុរកិច្ចវៀតណាមឆ្នាំ ២០២២ ដែលធ្វើឡើងនៅទីក្រុង Da Nang ត្រូវបានប៉ូលីស Lam Dong ចាប់ខ្លួនកាលពីថ្ងៃពុធ ដើម្បីស៊ើបអង្កេតពីបទលក់ដីខ្យល់។ បច្ចុប្បន្ននេះសំណុំរឿងមេខ្យល់ដីក្លែងក្លាយនេះកំពុងតែត្រូវបានសមត្ថកិច្ចវៀតណាមបន្តបញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express បានចុះផ្សាយ៕