Cc time web banner 054637

ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ បង្កើតក្រសួងអធិការកិច្ច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ព្រឹទ្ធសភាកម្ពុជា

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា ក្នុងសម័យប្រជុំវិសាមញ្ញនីតិកាលទី៤ បានពិនិត្យ និងបានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដោយឥតកែប្រែ ជាមួយនឹងសំឡេងគាំទ្រ៥៩នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ដែលធ្វើឡើងក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្ដីទីព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១កញ្ញានេះ។

សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តមួយឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បន្តកែទម្រង់ស៊ីជម្រៅទូលំទូលាយឱ្យមានភាពស៊ីចង្វាក់គា្ន ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម។

រូបភាព៖ ព្រឹទ្ធសភាកម្ពុជា

បន្ទាប់ពីសមាជិកព្រឹទ្ធសភាចំនួន២រូបបានឡើងមានយោបល់ និងលើកជាសំណួររួចមក លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានឆ្លើយបំភ្លឺ ពន្យល់ និងទទួលយកសំណូមពរ អនុសាសន៍ដឹកនាំរបស់សមាជិកព្រឹទ្ធសភាទាំង២រូប ព្រមទាំងជម្រាបជូនអង្គប្រជុំព្រឹទ្ធសភាអំពីភាពចាំបាច់ នៃការប្តូរឈ្មោះក្រសួងនេះ។

ក្រោយពីបានស្តាបប់នូវការពន្យល់របស់លោករដ្ឋមន្រ្តី អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចដោយឥតកែប្រែ ចំនួន៥៩សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

រូបភាព៖ ព្រឹទ្ធសភាកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង