Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

លោក ស៊ីជិនភីង អញ្ចើញ«ព្រះមហាក្សត្រកម្ពុជា»បើកព្រឹត្តិការណ៍ Asian Games លើកទី ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជំនួបរវាងលោកស៊ីជិនភីង និងព្រះនរោត្តមសីហមុនីកាលពីកន្លងទៅ

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hua Chunying បានប្រកាសនាថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីចិន ស៊ីជិនភីង នឹងចូលរួមក្នុងពិធីបើកកីឡាអាស៊ីលើកទី ១៩ នៅទីក្រុង Hangzhou និងរៀបចំពិធីជប់លៀងស្វាគមន៍ និងព្រឹត្តិការណ៍ទ្វេភាគីសម្រាប់មេដឹកនាំបរទេសនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍នេះ។

ភ្ញៀវបរទេសសំខាន់ៗដែលនឹងចូលរួមពិធីបើកព្រឹត្តិការណ៍ Asian Games លើកទី ១៩ក្នុងប្រទេសចិនមាន៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី នៃកម្ពុជា ប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរី ព្រះអង្គម្ចាស់ Sheikh Meshal Al-Ahmad Al-Jaber Al-Sabah នៃគុយវ៉ែត នាយករដ្ឋមន្រ្តី Pushpa Kamal Dahal "Prachanda" នៃប្រទេសនេប៉ាល់ នាយករដ្ឋមន្ត្រី Xanana Gusmão នៃទីម័រខាងកើត នាយករដ្ឋមន្ត្រី Han Duck-soo នៃសាធារណរដ្ឋកូរ៉េ និងជាប្រធានសភា Dewan Rakyat នៃប្រទេសម៉ាឡេស៊ី ។

លើសពីនេះ ស្តេចស៊ុលតង់នៃតំណាងប្រទេសប្រ៊ុយណេ ព្រះអង្គម្ចាស់ Haji Sufri Bolkiah អធិរាជតំណាងប្រទេសកាតា ព្រះអង្គម្ចាស់ Faisal bin Hussein នៃប្រទេសហ្ស៊កដានី ព្រះនាង Sirivannavari នៃប្រទេសថៃ ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង