Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

បុរសជនជាតិខ្មែរ០៤នាក់ជាសះស្បើយកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ បុរសជាជនជាតិខ្មែរទាំង០៤ នាក់បានជាសះស្បើយជំងឺកូវីដ១៩ បន្ទាប់ពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃ ០៦ សីហា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល នាព្រឹកនេះបានប្រកាសឱ្យដឹងថា បុរសជាជនជាតិខ្មែរចំនួន០៤ នាក់ ដែលជាដំណើរមកពីប្រទេសរុស្សី ដោយបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលអវិជ្ជមានទាំង០២លើក។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងទៀតថា បុរសទីមួយអាយុ ២៩ ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ បុរសទីពីរ អាយុ២៦ ឆ្នាំំ មានអាសយដ្ឋាននៅស្រុកអង្គរបូរី ខេត្តតាកែវ បុរសទីបី អាយុ ២៦ ឆ្នាំមានអាសយដ្ឋាននៅឃុំឡាបាសៀក ក្រុងបានលុង ខេត្តរតនគិរី និងបុរសទីបួនអាយុ២៦  ឆ្នាំមានអាសយដ្ឋាននៅខណ្ឌទួលគោក រាជធានីភ្នំពេញ បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ 

សូមជម្រាបជូនថា គិតត្រឹមថ្ងៃ​០៧ សីហា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុប ២៤៣ នាក់ ក្នុងនោះជាស្រ្តីចំនួន៤៧នាក់ និងបុរស១៩៦នាក់។ ចំនួនអ្នកជាសះស្បើយមាន២១៤នាក់ ក្នុងនោះមានស្រ្តីចំនួន៤៦នាក់ និងបុរស១៦៨នាក់។ ដោយឡែក មានអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន២៩នាក់៕​


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង